នៅថ្ងៃទី ១៦ ខែ វិច្ឆិកា ភ្នាក់ងារសារព័ត៌មាន BBC បានរាយការណ៍មកថា ជនជាតិ ឥណ្ឌា ភាគច្រើនមិនសុខចិត្តចំពោះអាពាហ៍ពិពាហ៍របស់កូនស្រីមហាសេដ្ឋីមួយរូប ដែលចំណាយការរៀបចំយ៉ាងមហាសាល អស់ជាង ៥ ពាន់លានរូពី ដែលត្រូវនឹង ជាង ៧៤ លានដុល្លារសហរដ្ឋអាមេរិក ដោយក្នុងពិធីអធឹកអធ័មនេះ ក៏មានជនជាតិ ឥណ្ឌា ជាច្រើនអ្នកតំរង់ជួរគ្នាយ៉ាងវែងដើម្បីជាថ្នូរយកលុយ ជាហេតុបណ្ដាលឲ្យមានការមិនសូវមានការពេញចិត្ត កើតឡើងចំពោះម្ចាស់ពិធី ។
ពិធីរៀបអាពាហ៍ពិពាហ៍ប្រារព្ធទៅរយៈពេល ៥ ថ្ងៃ ហើយមានភ្ញៀវកិត្តិយសជាច្រើនបានចូលរួម មិនត្រឹមតែប៉ុណ្ណោះ មានការថតវីដេអូ និង រៀបចំពិធីការ ដោយអ្នកដឹកនាំ សម្ដែងភាពយន្ដល្បីនៅសង្គមសិល្ប Bollywood ចំនួន ៨ នាក់ មានការចូលរួមពីសំណាក់តារាល្បីថែមទៀតផង ៕
ប្រភព ៖ BBC
មតិយោបល់