ព័ត៌មានជាតិ

កម្ពស់ទឹកថ្ងៃនេះ នៅតាមស្ថានីយជលសាស្ត្រ ស្រក៤ ឡើង៣កន្លែង

ភ្នំពេញ: គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថានភាពកម្ពស់ទឹកទន្លេនៅតាមស្ថានីយជលសាស្ត្រចំនួន៤ បានបង្ហាញថា ទឹកបានស្រកចុះបន្តិច គ្រាដែលស្ថានីយជលសាស្ត្រចំនួន៣ កម្ពស់ទឹកឡើងបន្ដិច។ នេះជាការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅមុននេះ។

ក្រសួងធនធានទឹក ចេញផ្សាយព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី៧ ខែកក្កដានេះ ឲ្យដឹងថា ស្ថានីយជលសាស្ត្រ ទី១- ទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់៣,៦២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រក០,០១ម៉ែត្រ ទី២- ទន្លេមេគង្គ-អ្នកលឿង ទឹកមានកម្ពស់២,៤០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រក០,០៥ម៉ែត្រ ទី៣- ទន្លេបាសាក់-កោះខែល ទឹកមានកម្ពស់៣,២០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រក០,១៦ម៉ែត្រ និងទី៤- ទន្លេសាប-ព្រែកក្ដាម ទឹកមានកម្ពស់២,៧១ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រក០,០៣ម៉ែត្រ។

ក្នុងនោះដែរ ស្ថានីយជលសាស្ត្រចំនួន៣ផ្សេងទៀត រួមមាន ទី១- ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់៥,៣៣ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,៦១ម៉ែត្រ ទី២- ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់១២,១៥ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,៧៥ម៉ែត្រ និងទី៣- ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់៦,៤៥ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,៣៣ម៉ែត្រ។

ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃនេះ ក៏បានព្យាករណ៍ពីកម្ពស់ទឹកនៅតាមបណ្ដាស្ថានីយជលសាស្ត្រទាំង៧ ចាប់ពីថ្ងៃទី៨ – ១០ ខែកក្កដា ឆ្នាំ២០១៦ ដែលកម្ពស់ទឹកនឹងធ្វើការកើនឡើងគ្រប់ទីកន្លែងផងដែរ៕

មតិយោបល់