ភ្នំពេញៈ អតីតបេក្ខជន The Voice Cambodia រដូវកាលទី១ លោក ឃុន វុត្ថា បានប្រកាសដំណឹងមួយគួរឲ្យភ្ញាក់ផ្អើល ខណៈដែលចូលប្រឡូកក្នុងវិស័យសិល្បៈ ជាផ្លូវការមិនទាន់បានប៉ុន្មានឆ្នាំផងនោះ ស្រាប់តែចាប់ផ្តើមបោះទុន បង្កើតវង់ភ្លេង មួយ ដើម្បីឲ្យទាន់សភាពការ។
ខុសពីតារាដទៃ ឲ្យតែបង្កើតរបរថ្មី ប្រាកដ ជាជ្រើសរើសយកទីតាំងមនុស្សច្រើនកុះករ ផ្ទុយទៅវិញ សម្រាប់ ឃុន វត្ថា តារាចម្រៀង ប្រចាំផលិតកម្ម We Production ដែលជាផលិតកម្មកូនពៅរបស់ហង្សមាស បែរជាជ្រើសរើសទីតាំង ក្នុងស្រុកកំណើត នៅលើទឹកដី ខេត្តព្រៃវែង ។
សម្រាប់វង់ភ្លេងថ្មី របស់ ឃុន វត្ថានេះ មានឈ្មោះ «ឃុន វុត្ថា តន្ត្រីសម័យ» នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នឹងសម្ពោធនៅខែក្រោយនេះ។
ឃុន វុត្ថា បានប្រាប់ Post News ឲ្យដឹងថា «សម្រាប់វង់ភ្លេងថ្មីនេះ ខ្ញុំបានចូលទុនជាមួយនឹងបង់ប្រុស នូវចំនួនទឹកប្រាក់ ជិត៤ម៉ឺនដុល្លារអាម៉េរិក» ។
បើទោះបីជាក្នុងវង់ភ្លេងនេះ មានតែខ្លួន១ជាតារាចម្រៀងល្បី តែឃុន វុត្ថា បានអះអាងថា សម្រាប់អតិថិជន ដែលត្រូវការតារាផ្សេងៗ នោះ លោកអាចទាក់ទងបាន លោកនឹងរកឲ្យ ដើម្បីបំពេញតម្រូវការ ៕
មតិយោបល់