ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វៀតណាមរឹបអូសបានស្លឹកឈើដែលមានសារធាតុញៀនជាង ២,៥តោន

វៀតណាម: អាជ្ញាធរវៀតណាមបានរឹបអូសស្លឹកឈើដែលមានសារធាតុញៀន តាមរយៈច្រកអន្ដរជាតិ ដោយរឹបអូសបានជាង ២,៥តោន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៧ កក្កដា ឆ្នាំ២០១៦នេះ។

តាមរយៈនាយកដ្ឋានគយទីក្រុងហាណូយនិងក្រសួងប៉ូលិសស៊ើបអង្កេតឧក្រិដ្ឋកម្មឱសថរបស់វៀតណាមបានរាយការណ៍តាមវិទ្យុរដ្ឋសំឡេងវៀតណាម (VOV) នៅថ្ងៃព្រហស្បតិ៍នេះថា សរុបចំនួន ១៩៩កញ្ចប់ដែលមានទម្ងន់ជាង ២,៥តោននៃស្លឹកខាត់មានសារធាតុញៀន ដែលបានចាត់ថ្នាក់ចូល ជាប្រភេទថ្នាំគ្រឿងញៀនត្រូវបានរឹបអូសយកមកទល់ពេលនេះ។

ព័ត៌មានដែលទទួលបានជាលើកដំបូងនៅក្នុងខែមីនា ឆ្នាំ២០១៦ ទីភ្នាក់ងារមានសមត្ថកិច្ចបានរកឃើញ ៣៦កញ្ចប់ដែលមានទម្ងន់ ៥៤៥គីឡូក្រាម បានប្រកាសថា ជារុក្ខជាតិស្លឹកឈើប្រភេទស្ងួតឬស្លឹមតែគ្រាមដែលបានផ្ញើមកឲ្យមនុស្សចំនួន ៩នាក់ កាលពីថ្ងៃទី១៥ ខែមេសា មកពីសាធារណ រដ្ឋ Ethiopia ។

នាយកដ្ឋានគយទីក្រុងហាណូយសហការជាមួយនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀន ដើម្បីបង្កើតក្រុមការងារពិសេសមួយ កាលពីខែ ឧសភា ដើម្បីបង្ក្រាបលើករណីនេះ។

ចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ទី២៨ ខែមិថុនាក្រុមឯកទេសបានរកឃើញកាន់តែច្រើននៃទំនិញក្នុងបរិមាណ បានបញ្ជូនពីសិង្ហបុរីទៅប្រទេស វៀតណាម ឬពីវៀតណាមទៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេសនិងអូស្រ្តាលីទាំងអស់ ដែលត្រូវបានគេរកឃើញថា មានសារធាតុញៀន។

អ្នកស៊ើបអង្កេតថ្នាំញៀនម្នាក់ត្រូវបានគេដកស្រង់សម្តីដោយនិយាយថា នៅទូទាំងប្រទេសគឺមានទ្រង់ទ្រាយធំដោយកត់សម្គាល់ថា ពិរុទ្ធជន ដែលរស់នៅក្នុងប្រទេសផ្សេងទៀត ហើយពួកគេតែមួយគត់ដែលជួលវៀតណាមទទួលឬផ្ញើថ្នាំនេះ៕

khat_WRUU lTsP1lj2

មតិយោបល់