ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាកុះករ បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ ទិវារវប្បធម៍ឆ្នាំនេះ

មិនខុសពីឆ្នាំកន្លងទៅ ទិវារវប្បធម៍ក្នុងឆ្នាំនេះ ដែលលើកមកប្រារព្ធកាលពីថ្ងៃទី៦ មីនា ក៏មានតារាសិល្ប:រហូតដល់រាប់រយនាក់ ចូលរួមយ៉ាងច្រើនកុះករផងដែរ។ នោះជាទិវារអាហារសាមគ្គីរៀងរាល់មួយឆ្នាំម្ដង ដោយមានសម្ដេចនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំចូលរួមជាភ្ញៀវកិត្តិយស។

ពិធីនេះបានធ្វើឡើង នៅកោះពេជ្រ ដោយត្រូវគេកត់សម្គាល់ថា រៀបចំបានល្អជាងកាលពីឆ្នាំមុន ហើយតារាសិល្ប: ដែលបានបង្ហាញវត្តមានទៀតសោត ក៏ត្រូវបានសម្រិតសម្រាំង ខុសប្លែកពីឆ្នាំទី១។ តារាសិល្ប:មិនត្រឹមបង្ហាញខ្លួនយ៉ាងស្អេកស្អះ ទាំងតារាជើងចាស់ និងជើងថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្អួតភាពហុឺហារ និងរូបសម្រស់ ធ្វើឲ្យវេទិកាទាំងមូល ទទួលបានការចាប់អារម្មណ៍ មិនធម្មតានោះផងដែរ។

នៅក្នុងកម្មវិធីសិល្ប: ដែលសម្ដែងជូនទស្សនា រួមមានរបាំប្រចាំខេត្តក្រុងនីមួយៗ និងប្រចាំក្រុមសិល្ប:ធំៗ សរុប៤៥ក្រុម ដែលធ្វើឲ្យឆាកកម្មវិធីពោរពេញដោយភាពទាក់ទាញ។ ចង់ដឹងថាកម្មវិធីនេះ មានទិដ្ឋភាពគួរឲ្យទាក់ទាញកម្រិតណា សូមទស្សនារូបភាព៖

មតិយោបល់