ស្របពេលដែលផលិតកម្ម ថោន និងហង្សមាស ចេញ និងត្រៀមចេញបទថ្មីជាស្នាដៃកូនខ្មែរជាបន្តបន្ទាប់ នាពេលខាងមុខ ដែលកំពុងតែកក្រើកអារម្មណ៍ ប្រិយមិត្តគ្រប់ស្រទាប់ ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ ផលិតកម្ម សាន់ដេ បានលេចសញ្ញាថ្មីមួយទៀត ក្រោយវាំងននកូពី ដោយបង្ហាញថាខ្លួនក៏មានបទថ្មី មិនចាញ់ផលិតកម្មផ្សេងដែរ ។
តាមប្រភពព័ត៌មានដែលអាចជាការបាន បានឲ្យដឹងថា បទថ្មី ៥ ដែលជាស្នាដៃសិល្បៈករ កើតចេញពី ទឹកដៃរបស់ អតីតតារាចម្រៀង ហង្សមាស លោក សុខ រក្សា និង លោក Tonosaki ។ ក្នុងចំណោម ៥បទនោះ មានបទ ទឹកចិត្តកូនប្រុស ដែលច្រៀងដោយលោក ខេមរៈ សិរីមន្ត ហើយតាមដឹងបទនេះ ត្រូវបានយកទៅដាក់ក្នុងភាពយន្តព្រាយដែកគោល ។ បទថ្មីដូចគ្នានេះដែរ បទរបស់កញ្ញា សុខ ពិសី ស្ថិតនៅ ស៊ីឌី CD Vol ១២៥ ក្រោមចំណងជើងថា “ពេលបាត់បងអូនហូរទឹកភ្នែក” ។ ដោយឡែកវ៉ុល ១៤៤ ក្រោមចំណងជើងថា សុំទោសចិត្តស្មោះ អ្នកទាំងពីរ របស់ ខេមរៈ សិរីមន្ត ក៏ជាបទថ្មី និងបទ ស្នេហ៍ស្មោះ លុះស្លាប់ក៏ព្រម របស់សុខ ស្រីនាង ។ប្រភពព័ត៌មានបានបន្តឲ្យដឹងថា ក្នុងចំណោម ៤ បទខាងលើនេះ និពន្ធសាច់ភ្លេងថ្មី និងទំនុកច្រៀង ដោយលោក សុខ រក្សា និងលោកខេមរៈ ភារុណ។
ចំណែកបទអន្លង់អន្លោចស៊ីអារម្មណ៍បែបស្រុកស្រែ របស់ តារាចម្រៀង ឆាយ វិរៈយុទ្ធក្រោមចំណងជើងថា “ចិញ្ចៀននាងដៃ” ជាបទចម្រៀងដែលកំពុងទទួលបាការចាប់អារម្មណ៍លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និពន្ធបទភ្លេងថ្មីដោយ Tonosaki ដោយ សន្យា ណាក់ ដែលជាស្នាដៃកូនខ្មែរពិត។
ការបង្ហាញបទថ្មី នេះ ជាសញ្ញា ឆ្លុះបញ្ជាំងឲ្យឃើញថា ផលិតកម្ម សាន់ដេ នឹងឈប់ជាបណ្តើរ នូវការថតចម្លងបទពីបរទេសទៀត ហើយ ខណៈដែលខ្លួន មិនទាន់រៀបចំទទួលស្រួលបួល លើវិថីសាច់ភ្លេងថ្មី ។ ចំណុចនេះដែរ ក៏សបញ្ជាក់ឲ្យឃើញថា ខ្មែរមានទៅអន់ឯណា គ្រាន់តែក្រសួងពាក់ព័ន្ធមិនរៀបចំតែប៉ុណ្ណោះ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់