ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្វើខ្លួនស្អាតៗ ហើយក្រមិចក្រមើុមគួរអោយគ្រឺតទៀត តារាមួយក្រុមនេះ

ពេញមួយថ្ងៃទី១៦ មីនា តារាសម្ដែងមួយក្រុមមកពីគ្រួសារតារាកម្ពុជា បានបង្ហាញខ្លួនច្រៀងរាំ ក្នុងសកម្មភាពថតស្ពតអប់រំ ដើម្បីអបអរដល់ពិធីបុណ្យចូលឆ្នាំខ្មែរ សម្រាប់ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍TVK ដើម្បីរំលេចពីគុណធម៍ និងឥរិយាបទ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ នេះជាឈុតអប់រំ ដែលផ្ដើមផលិតដោយលោក សុខ សំណាង ពិធីករ និងជាផលិតករកម្មវិធី កុនខ្ញុំរបស់TVK ដើម្បីពញាក់អារម្មណ៍មហាជនឲ្យមើលឃើញពីគុណតម្លៃ នៃសំលៀកបំពាក់ខ្មែរ និងឥរិយាបទរបស់កូនខ្មែរ ក្នុងរដូវបុណ្យទាន។

គ្រួសារតារាកម្ពុជា បានសហការផ្ដល់តួសម្ដែងរួមចំណែកក្នុងសកម្មថតស្ពតអប់រំនេះ តារាៗដែលនបានចូលរួមសម្ដែង ក្រៅពីរស់រវើកក្នុងការសម្ដែង ក៏តែងខ្លួនស្អាតៗ ក្នុងឈុតស្រស់ៗ សម្រាប់អប់អរចូលឆ្នាំយ៉ាងទាក់ភ្នែកផងដែរ។
គួរបញ្ជាក់ថា តារាៗដែលបានបង្ហាញមុខ នៅក្នុងសកម្មភាពថតស្ពតអប់រំនេះ រួមមាន លោក យន សុភ័ក្រ, លោក ថៃ ប៑ុននាង, កញ្ញា វ៉ាន់ លីលី, កញ្ញា ភី យ៉ាដា, លោក ឃីម រតន:, លោក រុន ណាកូ, លោក សន សុវណ្ណារា, កញ្ញា ទេព មុន្នីរក្សា, លោក ចន, លោក សុខ សំណាង, កញ្ញា ព្រះអាទិត្យតូច, និងតារាសម្ដែងក្មេងៗជាច្រើនរូបទៀត។

ចង់ដឹងថា សកម្មភាពខ្យូតរបស់តារាមួយក្រុមនេះទាក់ភ្នែកយ៉ាងណា សូមអញ្ជើញទស្សនា៖

មតិយោបល់