ព័ត៌មានជាតិ

ស្ត្រីម្នាក់ ចង.កសម្លាប់ខ្លួន ព្រោះតែ..

រតនគិរី: នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាត ដោយចង.កសម្លាប់ខ្លួន ស្ថិតនៅចម្ការដំឡូងឈ្មោះ រម៉ាម ប្ល៉ត ភូមិប៉ាឡែ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោះ ញឹម ភេទស្រី អាយុប្រហែល៣៨ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករស៊ីឈ្នួលដកដំឡូងមី ស្រុកកំណើត​ភូមិជៀច ឃុំជៀច ស្រុកកំចាយមារខេត្តព្រៃវែង។

មូលហេតុ៖ ប្រចណ្ឌប្តី។

សពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យប្តីឈ្មោះ ហុង ហៀ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករដកដំឡូងមី ស្រុកកំណើតភូមិថ្មជ្រុំ ឃុំជើងព្រះ ស្រុកព្រៃឈ ខេត្តកំពង់ចាម យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់