សូម្បីម្ចាស់ប្រ៊េន ក៏ចេញមកទម្លាយ ក្រោយឃើញ Tangmo និងអ្នកគ្រប់គ្រង់ពាក់ឈុតដូចគ្នា

(ថៃ)៖ ថ្មីៗនេះ ក្រោយពីមានការជីកកាយ រូបភាពកាលពីមុនរបស់ តារាស្រី Tangmo និងអ្នកគ្រប់គ្រងផ្ទាល់ខ្លួន Kratik ដែលមានការតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់ដូចគ្នានោះ បានធ្វើឲ្យមហាជនជាច្រើន កើតការសង្ស័យ និងបានបញ្ចេញមតិខុសៗគ្នា ទៅលើរឿងនេះ។

មិនត្រឹមតែប៉ុណ្ណោះ ហ្វេនៗជាច្រើន ថែមទាំងបានកត់សម្គាល់ឃើញថា វាកាន់តែមានភាពខុសប្លែក នៅពេលបានឃើញ អ្នកគ្រប់គ្រងរូបនេះ បាន មក ផ្តល់ សក្ខីកម្ម ដល់ ប៉ូលិស រួមទាំងនៅពេលបានប្រកាសព័ត៌មាន ដោយស្លៀកឈុត និងពាក់វែនតា ដូចគ្នាទៅនឹងរបស់ Tangmo។ តែទោះជាយ៉ាងណា ខណៈមនុស្សមួយចំនួន បានគិតថា ពួកគេអាច ប្រហែល ជា ទិញ របស់ ដូច គ្នា។

យ៉ាងណាមិញ ដោយមានការសង្ស័យមិនឈប់ឈរ ថ្មីៗនេះ អ្នកនាង Nui Chollana ដែលជាម្ចាស់ហាងសម្លៀកបំពាក់ម៉ាក Royal Silk បានបង្ហោះរូបថត អ្នកទាំងពីរ ក្នុងឈុតតែមួយ ជាមួយនឹងសារបញ្ចាក់ថា «ឥឡូវ នេះ អ្នក កាសែត ជា ច្រើន បាន សួរហើយ Nui សុំឆ្លើយនៅទីនេះ Nui បានឲ្យមួយឈុតនេះ គឺសម្រាប់តែTangmo តែប៉ុណ្ណោះ។ ហើយមិន ដែល ឲ្យ វាទៅ Kratik នោះទេ»។

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *