ក្នុងការបង្ហាញខ្លួន កាលពីយប់ថ្ងៃទី២០ មីនា តារាចម្រៀងល្បីល្បាញលោក ឆន សុវណ្ណរាជ បានអះអាងថា ខ្លួនទើបតែដឹងថា “ឋានព្រះឥន្ទ” គឺជាអ្វីប៉ុណ្ណោះ ប៉ុន្តែលោកអះអាងថា ខ្លួនមានអារម្មណ៍ជាប់ចិត្តយ៉ាងខ្លាំង ជាពិសេសនៅពេលដែលគម្រោងបែបនេះ ធ្លាប់ឃើញតែនៅក្រៅប្រទេស។ លោកថា សប្បាយចិត្តហួសប្រមាណ នៅពេលគម្រោងយក្សនេះ រីកចំរើនដល់ម្លឹង នៅក្នុងទឹកដីកំណើតរបស់ខ្លួន។
វេទិការាំច្រៀង ដែលលោក ឆន សុវណ្ណរាជ បង្ហាញខ្លួននៅខេត្តសៀមរាបនោះ គេឃើញក្រុមការងារអ្នករៀបចំកម្មវិធី គ្រោងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ដើម្បីអោយសមនឹងការប្រគំតន្ត្រី ត្រូវបានរៀបចំឡើង នៅក្នុងតំបន់ដែលពោរពេញ ដោយប្រសាទ។ លោក ឆន សុវណ្ណរាជ ត្រូវគេឃើញបកស្រាយបទចម្រៀងច្រើនបទ ដោយការបង្ហាញខ្លួន របស់លោក ក៏មានអ្នកគាំទ្រមកចោមរោមសុំថត ដល់ឆាកតន្ត្រីយ៉ាងច្រើន កុះករផងដែរ។ លោកសម្ដែងការភ្ញាក់ផ្អើលថា មិននឹកស្មានថា កម្មវិធីដែលលោក មកច្រៀងនៅក្នុងថ្ងៃនោះ គឺជាគម្រោងពុះលក់ដីចម្ការ ដែលធ្លាប់តែឮ នៅឯក្នុងប្រទេសផ្សេងនោះទេ ក្នុងពេលដែលការពុះឡូតិ៍ ជាដីចម្ការ ហើយមានសេវាមើលថែអោយអតិថិជន គឺមិនខុសពីអោយជួយជំរុញ អោយពលរដ្ឋមានដីចម្ការយ៉ាងហោចមួយហិកតារម្នាក់ៗ ហើយជួយពន្លឿនវិស័យដាំដុះនៅកម្ពុជា។
លោកថាសប្បាយចិត្តយ៉ាងខ្លាំង ដែលក្រុមហ៑ុនហង្សម្ចាស់ដី បានប្រមូលទិញដីជាច្រើនហិកតារនៅស្រុកស្រីស្នំ ក្នុងខេត្តសៀមរាប ហើយវិនិយោគដាំដំណាំដូងក្រអូប ដោយក្រោយប្រមូលទិញបាន និងក្រោយរៀបចំក្រុមបច្ចេកទេស អោយមើលថែដំណាំដូងក្រអូប ក៏ប្រកាសពុះលក់ជាចម្ការមួយហិកតារៗវិញ ដែលសូម្បីតែលោក ក៏នឹងគ្រោងទិញដូចគ្នា។ លោកថាជារឿងកម្រណាស់ ដែលដីមួយប្លង់មានចម្ការដូងក្រអូបមួយហិកតារ ហើយថែមទាំងផ្ដល់សិទ្ធិអោយពលរដ្ឋអាចទិញបង់រំលោះបានទៀត ដែលមិនថា រូបលោក ឬ ពលរដ្ឋភាគច្រើន ក៏នឹងមានលទ្ធភាព។ អ្វីដែលពិសេសបំផុត គឺក្រុមហ៑ុនទទួលភារៈមើលថែដូងក្រអូបរហូតអាយុ៤ឆ្នាំ ដែលមានន័យថា បងប្អូនបង់រំលោះទិញចម្ការទម្រាំ៤ឆ្នាំ គឺបានទាំងដីទាំងចម្ការ ដែលទទួលប្រយោជន៍តកូនតចៅ។
លោក ហង្ស ព្រីន្សយ៉ា ម្ចាស់គម្រោង”ឋានព្រះឥន្ទ” បានក្នុងពិធីកាត់ខ្សែបូរបើកការិយាល័យ លក់ចម្ការដូងក្រអូបប្រចាំ ខេត្តសៀមរាប នាយប់នោះថា អះអាងថា ចម្ការដូងក្រអូប ដែលលោកប្រកាសលក់ មិនត្រឹមតែមានត្រឹមសេវា មើលថែចម្ការអោយពេញ៤ឆ្នាំ រហូតបានផលប៉ុណ្ណោះទេ ក្រុមហ៑ុនក៏ចំណាយរៀបចំជាសួនលម្ហែកាយ និងជាស្រះទឹកចិញ្ចឹមបង្គារបង្កង ដើម្បីអោយបងប្អូនទៅលេងចម្ការបានស្ទូចហូបចុក និងអង្គុយកម្សាន្នោះផង។ លោកថាគម្រោងកើតឡើងបន្ទាប់ពីលោកបានលក់ចម្ការប័រនៅមណ្ឌលគីរី និងចម្ការធុរ៉េននៅខេត្តពោធិសាត់។ គម្រោងនេះ មិនមែនជាដីជួល ឬដីសម្បទាននោះទេ ដោយពេលបង់ដាច់ក្រុមហ៑ុនធានាជូនប្លង់រឹង ហើយមួយឡូតិដែលលក់ត្រឹមតម្លៃ១៤០០០ ក៏ត្រូវកំណត់អោយបង់រំលោះដល់៤ឆ្នាំ មិនគិតការនិងមិនគិតសេវា មើលថែចម្ការអោយគ្រប់៤ឆ្នាំនោះ។
លោកស្រី ស រ៉ានេ អនុប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ក៏បានសម្ដែងការសាទរ នឹងគម្រោងឋានព្រះឥន្ទ ដែលបានប្រកាសឡើងដូចគ្នា។ លោកស្រីថានេះ ជាគម្រោងជួយអោយដីទំនេររបស់ឯកជនក្នុងស្រុកស្រីស្នំ កែប្រែមុខថ្មី ខណៈដែលដី នៅពេលប្រែក្លាយជាចម្ការធំៗ នោះគឺពិតជានឹងធ្វើអោយទីតាំងដែលរៀបចំនោះឡើងថ្លៃ ហើយក្រៅពីអាចលក់ផលដំណាំតកូនតចៅ ក៏នឹងចំណេញពីការរៀបចំអោយក្លាយជាតំបន់ទេសចរណ៍បៃតងធំមួយព្រមគ្នា៕
មតិយោបល់