នៅលើបណ្ដាញយូធូប គេកត់សម្គាល់ឃើញបទ “20K” របស់តារាចម្រៀងល្បីល្បាញ កញ្ញា ផន ស្រីខួច កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយគ្រាន់តែបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផង មានអ្នកចូល Views ដល់រាប់រយK ទៅហើយ។ បទចម្រៀងមួយបទ ដែលត្រូវគេស្ញើចសរសើរទាំងចង្វាក់ និងស្ទីលប្លែកភ្នែកមួយបទនេះ ត្រូបបានគេរំពឹងយ៉ាងខ្លាំងថា នឹងជួយអោយតារាហង្សមាសរូបនេះលោតខ្លាំង សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីនេះផង។
ចម្រៀងមួយបទនេះ ក្នុងពេលទើបចេញជា Audio ហាក់មិនសូវកន្ត្រាក់ បានការគាំទ្រខ្លាំងទេ តែដល់ពេលចេញជា MV ហើយស្ទីលរបស់នាងទៀតសោត និងតួសម្ដែងសុទ្ធក្រមុិចក្រមើម នឹងមានស្ទីលរាំសប្បាយប្លែកភ្នែក ហាក់ធ្វើអោយបទ”20K” ផ្ទុះខ្លាំងតែម្ដង។ នៅតាមបណ្ដាស្តង់ឃោសនា លក់ផលិតផល គេឮបទចម្រៀងមួយបទនេះ ចាក់បន្លឺយ៉ាងគគ្រឹកគក្រេង ខណៈដែលនៅតាមកន្លែងរាំកម្សាន្ត ក៏ចាប់ផ្ដើមបន្លឺបទនេះដូចគ្នា ធ្វើអោយបទចម្រៀងមួយនេះ ចាប់ផ្ដើមមានការទទួលស្គាល់។ យុវវ័យមួយចំនួន បានទាំងទន្ទេញពាក្យ “20K” ដែលជាចំណងជើងបទចម្រៀងរបស់នាង ធ្វើជាពាក្យឌឺដងគ្នា នៅពេលយុវវ័យទាំងនោះ ចង់ទាមទារអ្វី១មួយនោះផង។
ផន ស្រីខួច មិនទាន់ត្រូវបានសុំចំណាប់អារម្មណ៍ ក្រោយបទ “20 K” របស់នាង ក្លាយជាបទ ដែលមានសន្ទុះនោះទេ ប៉ុន្តែយោងតាមប្រជាប្រិយភាព ដែលលេចចេញពីបទចម្រៀងមួយបទនេះ គឺពិតជាធ្វើអោយនាងញញឹម បិទមាត់មិនជិតនោះទេ ជាពិសេសក្នុងពេលបទចម្រៀងរបស់នាង ចាប់ផ្ដើមគេស្គាល់ខ្លាំង ខណៈដែលពាក្យ 20K គេចាប់ផ្ដើមយុវវ័យយកមកប្រើយ៉ាងជាប់មាត់ ដែលមិនខុសពីជួយអោយបទរបស់នាង ផ្ទុះខ្លាំងក្នុងផ្នត់គំនិតយុវវ័យ។ ម្នាក់ៗសរសើរថា មួយបទនេះ ក្រៅពីជាបទភ្លេងថ្មី អត្ថន័យពិរោះ ហើយថែមទាំងមានក្បាច់រាំរស់រវើក និងមានស្ទីលខុសប្លែក ពីបទផ្សេងៗទៅទៀត ទើបចេញមិនទាន់បានប៉ុន្មានម៉ោងផង ក៏មានការគាំទ្រច្រើនដល់ម្លឹងលើយូធូប៕
មតិយោបល់