ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប ស្លាកលេខ ភ្នំពេញ 2BA-7707 បុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តទំនើប បុកនឹងម៉ូតូ នៅត្រង់ចំណុចសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង ០២ និង៣០នាទីរសៀលថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០១៩។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តស៊េរីទំនើប០១ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BA-7707 បើកបរ ដោយនារីម្នាក់ ធ្វើដំណើរពីជើងទៅត្បូង តាមដងផ្លូវលេខ១៩៦ កែង និងផ្លូវលេង៣៣៦ មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូ០១ គ្រឿង ពាក់ស្លាកលេខ បន្ទាយមានជ័យ 1R-5219 បើកបរ ដោយបុរសម្នាក់ ធ្វើដំណើរពីលិចទៅកើត បណ្ដាលឲ្យអ្នកបើក ម៉ូតូរងរបួសស្រាល និងម៉ូតូខូចខាតធ្ងន់។

ក្រោយកើតហេតុ ភាគីទាំងសងខាង បានសម្របសម្រួលគ្នា ដោយភាគីខាងម្ចាស់រថយន្តស៊េរីទំនើប បានសងសំណងជាលុយចំនួន ២០០ដុល្លារ ដើម្បីបញ្ចប់រឿង៕

មតិយោបល់