មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង អតីត Miss Global Cambodia ប្រចាំឆ្នាំ២០១៦ អ្នកនាង សូ អែនណា បានបង្ហាញអោយឃើញនូវមង្គលការ ជាមួយស្វាមីរបស់នាង គឺជាជនជាតិហូឡង់។ យ៉ាងណាមិញអ្នកនាង បានប្រកាសថា ខ្លួននឹងត្រៀមចាកចេញ ទៅរស់នៅទីក្រុងហុងកុងតាមស្វាមី បើទោះជាការចេញនោះ មិនមែនជាការស់នៅជារៀងរហូតក៏ដោយ។
អ្នកនាង សូ អែនណា និយាយថា ស្វាមីដែលអ្នកនាងសម្រេចចិត្តរៀបការ គឺជាអតីតអ្នកគ្រប់គ្រង សណ្ឋាគារលំដាប់ផ្កាយ៥ នៅប្រទេសកម្ពុជាចំនួន៣ឆ្នាំហើយ ដោយទើបតែផ្លាស់ការងារ ទៅឡើងតួនាទីនៅក្នុងទីក្រុងហុងកុងប៉ុណ្ណោះ ទើបនាងបញ្ជាក់ថា ខ្លួននឹងផ្លាស់ទៅនៅហុងកុងដែរ ប៉ុន្តែមិនទៅរហូតទេ គឺទៅឡើងចុះៗ ព្រោះមិនអាចចោលប្រទេសកម្ពុជា។ អ្នកនាងថា ក្នុងថ្ងៃមង្គលការ ទាំងកូនកំលោះ និងភ្ញៀវបរទេស អ្នកនាងសុទ្ធតែទទូចអោយតែងខ្លួនរបៀបខ្មែរ ទទួលក្នុងពិធីមង្គលការរបស់នាង ដ្បិតថាស្វាមីជាជនបរទេស តែសូម្បីតែរូប Pree-Wedding ក៏នាងបានអោយកូនកំលោះ គ្រងឈុតជាព្រះបាទជ័យវរ្ម័នទី៧ ដើម្បីអោយដឹងពីវប្បធម៍ ដ៏ផូរផង់របស់ខ្មែរនោះដែរ។
ក្នុងពិធីមង្គលការរបស់នាង គេកត់សម្គាល់ថា នាងបានរៀបចំជាទម្រង់បែបខ្មែរច្រើនជាងបរទេស ខណៈដែលភ្ញៀវកិត្តិយសដែលជាតារាសិល្បៈ គឺបានបង្ហាញខ្លួនកុះករ មិនធម្មតា៕
មតិយោបល់