ព័ត៌មានសិល្បៈ និងកម្សាន្ត

ករុណា ពេជ្រ ហោះទៅប្រទេសបារាំងយ៉ាងងាយស្រួល ក្រោយបានទទួលវ៉ាក់សាំងគ្រប់ដូសនៅកម្ពុជា

(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្មថោន និងជាអ្នកជំនួញអចលនទ្រព្យលោក ករុណា ពេជ្រ នៅ រសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២១នេះ បានបង្ហោះសំណេរមួយនៅលើគណនីហ្វេសប៊ុកខ្លួនអំពីការដើរហើរ និង ប្រសិទ្ធភាពនៃកាតវ៉ាក់សាំងរបស់កម្ពុជានៅប្រទេសបារាំង ។

លោក ករុណា ពេជ្រ បានបញ្ជាក់ថា ខណៈនេះនៅប្រទេសបារាំងក៏ដូចប្រទេសកម្ពុជា និង ស្ទើរ គ្រប់ទីកន្លែងធំៗ និងតំបន់សំខាន់ៗជាច្រើន តម្រូវឱ្យមានការចាក់វ៉ាក់សាំងរួចរាល់ ទើប អនុ ញ្ញាត ឱ្យ ចូល។ ប៉ុន្តែសម្រាប់រូបលោកដែលកំពុងស្នាក់នៅប្រទេសបារាំង គឺអាចប្រើ ប្រាស់ កាត វ៉ាក់ សាំងកម្ពុជាបានដោយរលូន ។
តារារូបនេះនិយាយថា «ដូចនៅពេលនេះ ខ្ញុំ ត្រូវជិះរថភ្លើងល្បឿនលឿនពីទីក្រុងប៉ារីស មកផ្ទះម្ដាយមីងខ្ញុំនៅ Nancy គឺមុនចូលរថភ្លើង សន្តិសុខ គេ ត្រូវ ត្រួតពិនិត្យកូដ ឬកាតវ៉ាក់សាំងតាមជនជាតិនីមួយៗយ៉ាងតឹងរឹងជាទីបំផុត បើអត់មាន ឬ អត់ ទាន់ បានចាក់វ៉ាក់សាំងទេ គឺគេមិនតម្រូវឱ្យឡើងជិះរថភ្លើងល្បឿនលឿននេះជាដាច់ខាត» ។

ជាមួយគ្នានេះម្ចាស់បទ «មន្ដស្នេហ៍កំពង់ស្ពឺ» លោក ករុណា ពេជ្រ ក៏បានសម្ដែងនូវក្ដី រំភើប យ៉ាង ក្រៃលែង និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានព្យាយាម យ៉ាង សស្រាក់ សស្រាំ ក្នុងការនាំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា ។

លោក ករុណា ពេជ្រ បន្តថា៖ «ខ្ញុំបាទ សូមអរគុណ ប្រមុខរាជរដ្ឋាភិ បាល កម្ពុជា ដែលបានព្យាយាមយ៉ាងសស្រាក់សស្រាំគ្រប់មធ្យោបាយក្នុងការនាំវ៉ាក់សាំង មក ចាក់ ជូន ប្រជាពលរដ្ឋកម្ពុជាគ្រប់វយ័ ហើយបានចេញជា កាតមួយច្បាស់លាស់ សម្រាប់ ប្រជាពល រដ្ឋ កម្ពុជា ងាយស្រួល និងបានចាកចេញទៅក្រៅប្រទេស ដូចជាក់ស្តែងនាពេលនេះ ខ្ញុំកំពុងស្នាក់នៅ ប្រទេសបារាំង» ។

គួរបញ្ជាក់ថា តារាចម្រៀងលោក ករុណា ពេជ្រ បានចាកចេញពីកម្ពុជាទៅប្រទេសបារាំង កាល ពី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កន្លង ទៅ ដើម្បី ធ្វើ ដំណើរ កម្សាន្ដ និងមើល ថែម្ដាយ ដែល កំពុង មាន ជំងឺ នៅ ទីនោះ ។ ជាមួយគ្នានោះ តារាចម្រៀងនិយមបទមនោសញ្ចេតនារូបនេះ ក៏បានចែក រំលែក នូវ បទ ពិសោធន៍ដើរហើរ និងប្រសិទ្ធនៃកាត វ៉ាក់សាំកម្ពុជា ដែលមាន សុពលភាព ត្រូវបាន ទទួលស្គាល់ ឱ្យប្រើប្រាស់នៅទីនោះផងដែរ ៕

មតិយោបល់