ព័ត៌មានជាតិ

ឆេះទៀតហើយ! អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋ

តាកែវ: នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៤០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវរសេនីយ៏ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងជំនាញអគ្គិភ័យ ចុះពន្លត់អគ្គិភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

ជនរងគ្រោះមានឈ្មោះ ប៉ែន ផាន់ ភេទប្រុស អាយុ ៦៨ឆ្នាំ (ម្ចាស់ផ្ទះ ) បានជួលឲ្យឈ្មោះ ម៉ាយ យ៉ាំងតាំ ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជតិវៀតណាម ទីកន្លែងកំណើតនៅភូមិគៀងអាង ឃុំគៀងអាង ស្រុកចើម៉ើយ ខេត្តអាងយ៉ាង ប៉ុន្តែបច្ចុប្បន្ន ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ ។

មូលហេតុ៖ ផ្ទុះសេខ្សែភ្លើង ។

សម្ភារខូចខាតឆេះអស់ទាំងស្រុងរួមមាន ៖
– ផ្ទះប្រក់អំពីឈើលាយថ្ម ប្រក់ស័ង្កសី ដែលមានទំហំ៤.៥០x ១៥ម៉ែត្រ
– ម៉ូតូចំនួន០៣គ្រឿង
– ថវិកាអស់១ចំនួនធំ

ក្រោយទទួលបានដំណឹងភ្លាម ក្រុមកម្លាំងជំនាញពន្លត់អគ្គិភ័យ បានបាញ់ទឹកពន្លត់អស់ ០២ គ្រឿង៕

មតិយោបល់