ព័ត៌មានសិល្បៈ និងកម្សាន្ត

បុស្បាប៉ាន់ បាត់មុខ៤ឆ្នាំ ត្រឡប់មកដល់កម្ពុជា ថ្ងៃនេះ

ភ្នំពេញ: បុស្បាប៉ាន់ បាត់មុខ៤ឆ្នាំ ត្រឡប់មកដល់កម្ពុជា កាលពីវេលាម៉ោង១១៖៣០នាទី ព្រឹកថ្ងៃទី១២ ខែកក្កដានេះ។

គួរបញ្ជាក់ថា បុស្ប៉ា ប៉ាន់ បានអង្រួនបេះដូងមហាជនអស់រយ:ពេលច្រើនឆ្នាំមកហើយ តាមរយ:បទចម្រៀងរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត បទចម្រៀងរបស់អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និងការបង្ហាញទេពកោសល្យសិល្ប:ដែលតារាវ័យក្មេងដូចនាងមិចអាចធ្វើបាន។ នាងក៏ជាតារាមួយរូបដែលមានសមត្ថភាពផ្នែកកីឡា និងមានជំនាញសិល្ប: រហូតទទួលបានអាហារូបករណ៍ទៅសិក្សានៅសាលាតន្ត្រីដ៏ល្បីមួយនាសហរដ្ឋអាមេរិក។ ក្រោយចេញទៅសិក្សាអស់រយ:ពេល៤ឆ្នាំ ពេលនេះ នាងបានវិលត្រឡប់កម្ពុជា ដើម្បីចូលរួមសិក្ខាសាលាមួយស្តីពីតន្ត្រីអន្តរជាតិ នៅខេត្តសៀមរាប។

ដំណើររបស់នាង ក៏មានអមដំណើរដោយបណ្ឌិតផ្នែកនិពន្ធខ្មែរអាមេរិកកាំង លោក អ៊ឹង ជិនណារី ដើម្បីចូលរួមសិក្សាសាលាអ្នកតែងភ្លេង Nirmita Composers Institute ដែលនឹងធ្វើឡើងនៅលើទឹកដីនៃខេត្តសៀមរាប។

ខាងក្រោមនេះ ជាទិដ្ឋភាពមកដល់របស់នាងមុននេះ៖

មតិយោបល់