ក្នុងមួយរយៈចុងក្រោយគេកត់សម្គាល់ថា តារាកំប្លែងនាយគ្រឿន កាន់តែកាក់កបនឹងការសម្ដែង ខណៈដែលអាជីពកំប្លែងរបស់លោកស្ទុះអស់ប្រជាប្រិយភាព។ ទើបតែដាក់បញ្ចាំងរោង ក្នុងភាពយន្តរឿង”ជួបស៑យ”សោះ នៅដើមខែ៥នេះ ភាពយន្តថ្មីរបស់លោក នៅក្នុងផលិតកម្មមហាហង្ស ត្រៀមបង្ហាញវត្តមានទៀតហើយ ដោយគ្រាន់តែចំណងជើង គឺទាក់ទាញបាត់ទៅហើយ។
យោងតាមការបង្ហោះ តារាកំប្លែងនាយគ្រឿន បានត្រៀមបញ្ចេញភាពយន្តរឿង”ផ្ទះចុងភូមិ” ដែលជាស្នាដៃថ្មីមួយរឿងទៀតហើយ ដោយក្នុងភាពយន្តនេះ លោក គឺជាតួអង្គសំខាន់ ហើយកំប្លែងផង ធ្វើអោយភ័យរន្ធត់ផង ដែលលោកសម្រេចចិត្តសម្ដែង អោយផលិតកម្មមហាហង្ស។ លោកត្រូវគេស្គាល់ថា ជាអ្នកនិពន្ធ និងដឹកនាំសម្ដែង ក្រៅពីដើរតួខ្លួនឯង នៅក្នុងផលិតកម្មLD អុីចឹងហើយ ទើបការសម្ដែងរបស់លោក ក្នុងរឿងផ្ទះចុងភូមិ ដែលត្រៀមដាក់បញ្ចាំង នៅថ្ងៃទី៨ ឩសភា គឺជារសជាតិថ្មី ដែលលោកផ្ដល់អោយផលិតកម្មមហាហង្ស ដែលគេនឹកស្មានថា លោកឈប់ទទួលសម្ដែង អោយផលិតកម្មផ្សេងក្រៅពីមហាហង្សទៅហើយ។
យ៉ាងណាមិញតារាកំប្លែងនាយគ្រឿន បានអះអាងថា លោកចាប់ផ្ដើមទទួលសម្ដែង ដោយមិនប្រកាន់ផលិតកម្ម គឺបន្ទាប់ពីអាជីបកំប្លែងរបស់លោក មានការថមថយទីផ្សារប៉ុណ្ណោះ។ លោកថា ខ្លួនទទួលសម្ដែងក៏ទទួល ហើយផលិតខ្លួនឯង ក្នុងនាមជាដៃគូសហការរបស់LD ក៏នៅតែបន្ត៕
មតិយោបល់