ព័ត៌មានសិល្បៈ និងកម្សាន្ត

រកលុយដោយជួលរថយន្តពីក្រុមហ៊ុនយកទៅលក់ហើយលួចមកវិញត្រូវឃាត់ខ្លួន

ឥណ្ឌាៈ កូនប្រុសកាពីទែនយោធាចូលនិវត្តន៍ និងជាសហគ្រិនម្នាក់ ព្រោះតែក្រុមហ៊ុនក្ស័យធន បានប្រើមធ្យោបាយរកលុយដោយ ទៅជួលរថយន្តពីក្រុមហ៊ុន យកទៅលក់តាមប្រព័ន្ធអនឡាញ ហើយលួចវាពីម្នាស់ថ្មីមកវិញ។

លោក Mintoo Kumar អាយុ ២៨ ឆ្នាំម្នាក់រស់ក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា ទើបត្រូវ​​បានចាប់ខ្លួន ពីបទលក់រថយន្តជួលមួយគ្រឿងលក់តាមប្រព័ន្ធអនឡាញ ហើយបន្ទាប់​មកបានលួចយករថយន្តនោះពីម្ចាស់ថ្មីមកវិញនៅថ្ងៃតែមួយ។

យោងតាមប្រភពបានឲ្យដឹងថា លោក Mintoo បានជួលរថយន្តពីក្រុមហ៊ុនលក់រថយន្ត ម៉ាក់ Mahindra XUV 500 ហើយយកទៅដាក់លក់នៅលើប្រព័ន្ធអនឡាញ​។ដោយសារតែលោកមានការរៀបចំបានយ៉ាងល្អធ្វើឲ្យការលក់រថយន្តនោះលក់ដាច់យ៉ាងលឿនប៉ុន្តែដើម្បីបំពេញតាមគម្រោង លោកត្រូវលួចយករថយន្តនោះត្រឡប់មកវិញ​ឲ្យបាន​កាន់ឆាប់កាន់តែល្អ។

លោបានប្រើឧបករណ៍ ជីភីអេស ដើម្បីស្វែងរកទីតាំងរបស់រថយន្ត ហើយខណៈ​ពេលដែលម្ចាស់ថ្មីមិនទានបានប្តូរសោ លោកអាចប្រើសោចម្លង​លួចរថយន្ត​មកវិញបានយ៉ាងងាយ ។

សូមបញ្ជាក់ថា លោកធ្វើបែបនេះបានសម្រេចម្តង ហើយដោយសារតែចិត្តលោភលន់ និងការខ្វះខាត់ទើបព្យាយាមធ្វើម្តងទៀត ប៉ុន្តែត្រូវប៉ូលិសឃាត់​ខ្លួនក្រោយពេលម្ចាស់ថ្មី​ដាក់ពាក្យប្តឹង៕

មតិយោបល់