ការប្រកួតវគ្គសន្សំពិន្ទុជុំទី២ ពានរង្វាន់ AFF U16 Championship ថ្ងៃនេះ មាន២គូនៅពហុកីឡដ្ឋានជាតិ។ ក្រុមកាពារតំណែងជើងឯក ថៃ ត្រូវប្រឈមនិងទីម័រខាងកើត វេលាម៉ោង 3:30នាទី ខណៈម្ចាស់ផ្ទះកម្ពុជា នឹងទទួលភ្ញៀវ ប្រ៊ុយណេ នៅវេលាម៉ោង 6:30នាទីល្ងាច។
ជំនួបនេះ ជាប្រកួតដំបូងរបស់ថៃ ប៉ុន្តែទីម័រខាងកើត បានឈ្នះប្រ៊ុយណេ ៣-០ ម្តងហើយកាលប្រកួតបើកឆាក។ ក្នុងតារាងចំណាត់ថ្នាក់បណ្តោះអាសន្ន ទីម័រខាងកើត មាន៣ពិន្ទុ ឈរកំពូលតារាង ឯថៃពុំទាន់មានពិន្ទុទេ ឈរលេខ៣ក្នុងពូល។
ចំណែកក្រុមគោព្រៃកម្ពុជា ហាក់កំពុងឡើងជើងខ្លាំង ដោយទើបបំបាក់ ឡាវ ៣-១ កាលពីថ្ងៃ១១។ ឯក្រុមភ្ញៀវប្រ៊ុយណេ ធ្វើពុំទាន់ល្អឡើយ ដោយចាញ់ទីម័រខាងកើត កាលជំនួបដំបូង ៣-០៕
មតិយោបល់