ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិតជាកិត្តិយសណាស់ ពេលឃើញជនជាតិជប៉ុន ស្វាគមន៍សិល្បករខ្មែរ

ចាត់ទុកជាមិត្តិយសធំមួយ ដែលតារាខ្មែរមួយក្រុម ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ក្នុងដំណើរទស្សនកិច្ច និងផ្សព្វផ្សាយវប្បធម៍របស់ខ្លួន ទៅកាន់ក្រសែភ្នែកជប៉ុន។ ប្រធានសមាគមខ្មែរប្រចាំទីក្រុងហ្វូគុក: បានរៀបចំឲ្យក្រុមតារារបស់ខ្មែរ បានធ្វើទស្សនកិច្ច និងសម្ដែងសិល្ប:ផ្សព្វផ្សាយពីវប្បធម៍របស់ខ្លួន តាមរយ:ការសម្ដែងរបាំ និងចម្រៀងប្រកបដោយកិត្តិយស នៅក្នុងសាលារៀន ក្នុងសមាគមនានារបស់ជនជាតិជប៉ុន ក្នុងសាកលវិទ្យាល័យ និងក្នុងក្រុមហ៑ុនធំៗមួយចំនួន ប្រកបដោយមោទនភាព។

សកម្មភាពសម្ដែងការគួរសម អមដោយការសម្ដែងសិល្ប:ជូនដល់ថ្នាក់ដឹកនាំនាយកសាលា នាយកក្រុមហ៑ុន នាយកសមាគមជប៉ុន ជាពិសេសការសម្ដែងសិល្ប: នៅក្នុងសាកលវិទ្យាល័យធំមួយរបស់ជប៉ុននេះ ត្រូវបានសម្របសម្រួលការងារ ដោយលោកស្រី ឆោម ស្រស់ ប្រធានសមាគមរួបរួមពលរដ្ឋកម្ពុជា ជប៉ុន និងលោក អូតានិ ដែលជាអ្នកសម្របភាគីខាងជប៉ុន ដែលជាជនជាតិជប៉ុន។ បន្ទាប់ពីធ្វើទស្សនកិច្ច និងសម្ដែងសិល្ប: ជូនដល់ក្រុមអ្នកវិនិយោទុនជប៉ុន និងក្រុមហ៑ុនមួយចំនួន តាំងពីថ្ងៃទី៨ ឧសភា កាលពីថ្ងៃទី១០ ឧសភា តារាសិល្ប:ខ្មែរ ដែលរួមមានទាំងតារាចម្រៀង អ្នករបាំបុរាណ និងតារាកំប្លែង ក៏ត្រូវបានអនុញ្ញាតិឲ្យធ្វើទស្សនកិច្ច និងសម្ដែងសិល្ប: ដើម្បីផ្សព្វផ្សាយវប្បធម៍នៅក្នុងសាលាមតេយ្យ និងក្នុងសាកលវិទ្យាល័យ Naramora Gakuen University ដែលមិនខុសពីផ្ដល់កិត្តិយស ឲ្យតារាសិល្ប:ខ្មែរ បានផ្សព្វផ្សាយពីវប្បធម៍របស់ខ្លួន។

លោក នូ សុផេន ជាអ្នកដឹកនាំក្រុមតារាទាំងនោះពីប្រទេសកម្ពុជា ថ្លែងពីការរំភើប ដែលឃើញថ្នាក់ដឹកនាំ ប្រចាំក្រុមហ៑ុន សមាគម៍ និងសាលារៀន តាំងពីថ្នាក់កុមារ រហូតដល់កម្រិតមហាវិទ្យាល័យរបស់ជប៉ុន ផ្ដល់ឱកាសឲ្យក្រុមសិល្ប:ខ្មែរ បានគ្រងឈុតប្រពៃណីរបស់ខ្លួន ដើម្បីចូលសម្ដែងការគួរសម និងបង្ហាញពីទម្រង់សិល្ប: ផ្សព្វផ្សាយពីអត្តសញ្ញាណរបស់ខ្លួន ទៅកាន់ប្រជាជនជប៉ុន។

លោកថាមិនមែនជារឿងងាយទេ ដែលថ្នាក់ដឹកនាំក្រុមហ៑ុនធំៗ ជាពិសេសម្ចាស់សមាគមជប៉ុន និងថ្នាក់ដឹកនាំសាលា នៅក្នុងប្រទេសជប៉ុន ទទួលការស្វាគមហើយបើកឱកាសឲ្យតារាសិល្ប:ខ្មែរ ផ្សព្វផ្សាយពីវប្បធម៍។ ទោះជាក្នុងថ្ងៃខ្លះ តារាសិល្ប:ខ្មែរ ត្រូវសម្ដែង និងចុះធ្វើទស្សនកិច្ចដល់ទៅ ៣កន្លែងឆ្ងាយៗពីគ្នា តែលោកថា តារាសិល្ប:ទាំងអស់មិនហត់ទេ នៅពេលានឃើញជនជាតិ ក្នុងប្រទេសរីកចម្រើន យកចិត្តទុកដាក់បែបនេះ។ ក្រុមតារាសិល្ប:កម្ពុជា នឹងបញ្ចប់សកម្មភាពរបស់ខ្លួន ក្នុងជំនួបជាមួយអគ្គកុងសុលរបស់កម្ពុជាប្រចាំនៅជប៉ុន ដែលលោកក៏ជនជាតិជប៉ុន នៅថ្ងៃទី១៤ ឧសភា។ ប៉ុន្តែនៅក្នុងឱកាសនោះ តារា២រូប មិនត្រូវបាននៅជួបសម្ដែងការគួរសមនោះ ដោយសារតែត្រូវចុះមកមុន ដោយនៅសល់តែ សិល្បករ៥រូបដែលជាតំណាងសំខាន់ៗ។

គួរបញ្ជាក់ថា សិល្បករមួយក្រុមនេះ នឹងចុះពីជប៉ុននៅថ្ងៃទី១៦ ឧសភា ដើម្បីទុកពេលដើរកម្សាន្តផ្ទាល់ខ្លួន៕

មតិយោបល់