ព័ត៌មានជាតិ

(មានវីដេអូ) ឈ្លោះគ្នាមួយប្រាវ ទៅជាបែកធ្លាយទីតាំងកត់បាល់ក្បែរក្លៀកនរគបាល

ភ្នំពេញ: ចតរ៉ឺម៉កទឹកសុទ្ធលើផ្លូវបោះឲ្យម៉ូយមួយភ្លេតស្រាប់តែសន្តិសុខឯកជន ណេត ៦៦ មករុញរ៉ឺម៉កឲ្យបាក់កាត់តាបូម៉ូតូ បង្កភាពក្តៅក្រហាយប្រកែកគ្នាមួយសន្ទុះ ហេតុការណ៍នេះកើតឡើងនៅចំនុច​ហាងអ៊ីនធឺណេត​ យីហោ 66 Net 24h ផ្ទះ១៩Eo ផ្លូវ១០៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦។

តាមប្រភពបានប្រាប់ថា កម្មករលក់ទឹកសុទ្ធបានចតរ៉ឺម៉កដឹកទឹកមួយភ្លេតចុះយកទឹកសុទ្ធ២និង៣យួរឲ្យម៉ូយ ស្រាប់តែសន្តិសុខស្ទុះរុញរ៉ឺម៉កបុករ៉ឺម៉កមួយផ្សេងទៀតបាក់ជើងកាត់តាបូ បង្កភាពក្តៅក្រហាយប្រកែកគ្នាមួយ​ដង្ហើមចង្រិត ក៏ចាកចេញទៅធ្វើការរៀងៗខ្លួន។

បន្ទាប់ពីរឿងនេះ ក៏មានការខ្សឹបខ្សៀវអំពីទីតាំងល្បែងនៅក្នុងខណ្ឌ៧មករាជាច្រើនកន្លែងទៀតដូចជា ទីតាំងកត់បាល់ទល់មុខប៉ុស្តិ៍នរគបាលរដ្ឋបាលអូរឫស្សី២ ផ្លូវដឿងហែម ខាងក្រោយណេត ដែលបានផ្អាក១សប្តាហ៍ ទើបតែបើកដំណើរការវិញ និងទីតាំងកត់បាល់មួយកន្លែងទៀតដែលជាផ្ទះលក់តុកក្តា ផ្ទះលេខ៦៣Eo ផ្លូវ១០៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយមានខ្នងក្រាស់ មិនញញើតសមត្ថកិច្ចដែលមានលោក នេត ស៊ីថុន អធិការនៃអធិការដ្ឋាននរគបាលខណ្ឌ៧មករា ខិតខំបម្រើរក្សាការពារពង្រឹងអប់រំណែនាំមន្ត្រីក្រោមឱវាទឲ្យយកចិត្តទុកបំពេញភារកិច្ចយ៉ាងម៉ើងម៉ាត។

ប្រជាពលរដ្ឋបន្តទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលទាំង៩ចំណុចអាជ្ញាធរ និងសមត្ថកិច្ចដូចជាមិនអនុវត្តន៍ឲ្យមានប្រសិទ្ធភាពសោះ សូមបីតែសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានមានសោភ័ណភាពនិយាយមិនចេញ៕

មតិយោបល់