កំពតៈ នៅវេលាម៉ោង ៧និង១៥យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ កម្លាំងមន្ទីរយុតិ្តធម៌អាវុធហត្ថខេត្តកំពត បានសហការជាមួយ អាវុធហត្ថខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដែលបានប្រព្រឹត្តបទល្មើសករណី(ឃាតកម្ម) កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៥និង១៥នាទី ត្រង់ចំណុចឆ្នេរអូរឈើទាល សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១- LIU SHENG ភេទប្រុស ជនជាតិចិន អាយុ ៣០ឆ្នាំ មុខរបរ លក់នំប៉័ង
២- XU JUN JUN ភេទស្រី ជនជាតិចិន អាយុ ៣២ឆ្នាំ
៣- អ័រ ប្រុស ភេទ ប្រុសអាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរបងក្រាស ឃុំកំពង់ត្រាចខាងកើត ស្រុកំពង់ត្រាច ខេត្តកំពត ទាំង ៣នាក់ ជិះរថយន្តម៉ាក ហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-6145 នៅចំណុចគល់ស្ពានព្រែកកំពង់បាយ ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុង/ខេត្តកំពត។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ រួមវត្ថុតាង ត្រូវកម្លាំងជំនាញប្រគល់ជូន អាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់