ព័ត៌មានសិល្បៈ និងកម្សាន្ត

អនាគតព្រះរាជាអ៊ីតាលីជាអ្នកលក់ប៉ាស្តាតាមរថយន្តនៅអាមេរិក

អាមេរិក:មិនគួរឲ្យជឿថាអនាគតព្រះរាជាអ៊ីតាលីបានបើកបររថយន្តលក់ម្ហូប​អាហារតាមដងផ្លូវនៃទីក្រុង Los Angeles រដ្ឋ California ។

អ្នកស្នងរាជតែមួយគត់របស់ស្តេចនិរទេសខ្លួនអ៊ីតាលី UmbertoទីII ព្រះអង្គម្ចាស់ Emanuele Filiberto Of Savoy បានព្យាយាមស្វែងរកសំណាងនៅក្នុងអាជីវកម្មលក់អាហារចល័តនៅអាមេរិកនេះ។

ព្រះអង្គមានព្រះបន្ទូលប្រាប់ទស្សាវដ្តីអ៊ីតាលី Chiថា: “ខ្ញុំបានមកទីក្រុង Los Angeles ប្រាំមួយខែកន្លងមកហើយសម្រាប់ព្រឹត្តិការណ៍មួយនេះ ហើយខ្ញុំបានដឹងថាមានរថយន្តលក់ម្ហូប​​​​អាហារម៉ិកស៊ិក និងអាស៊ីជាច្រើននៅជុំវិញបរិវេណនេះ។ ខ្ញុំគិតថា “ហេតុអ្វីបានជាខ្ញុំមិនសាកល្បង?” ជាមួយនឹងរថយន្តលក់ម្ហូបអាហារនេះ”pastaអ៊ីតាលីស្រស់ៗ” ដែលគេនិយមចូលចិត្តនៅជុំវិញ​ពិភពលោកទៅ”។

ដូច្នេះទ្រង់បានទិញរថយន្តដឹកអាហារដោយខ្លួនឯង ហើយលាបពណ៍របស់វាឲ្យដូចជាវិមាន House Savoy និងបានដាក់ឈ្មោះរថយន្តនោះថា” Prince Venice “៕

មតិយោបល់