ព័ត៌មានសិល្បៈ និងកម្សាន្ត

តោះ ! ទាយមើលតើ នាង​ ប្រាក់សុគន្ធ ឬ​ រស់ ព្រួយ ជា​អ្នកលើកពាន ?​

បើទោះបីជាយប់មិញនេះ នាង ប្រាក់ សុគន្ធ និង រស់ ព្រួយ មានការគាំទ្រ​តិចតូចស្តួចស្តើងពីសំឡេងបោះឆ្នោត​ឲ្យ​ ប៉ុន្តែ​បេក្ខជនពីរដួង នេះ​នៅតែ​មិនធ្វើឲ្យទស្សនិកជន ក៏ដូចជា​អ្នកគាំទ្រ​អស់សង្ឈឹមឡើយ។​

​នា​ង​​​ ​ប្រា​ក់​សុ​គ​ន្ធ​ ​និ​ង​​​ រ​​ស់​ ​ព្រួ​យ​ ​បា​ន​ក្លា​យជា​​​បេ​ក្ខ​ជ​​ន ​​ដែ​ល​​​កំ​ពុ​ង​​​ទ​ទួ​ល​បាន​កា​រ​គាំ​ទ្រ​​បំ​ផុ​ត​ ពី​សំ​ណា​ក់​អ្ន​ក​លេ​ង​ប​ណ្តា​ញ​ស​ង្គ​ម​ហ្វេ​សប៊ុ​ក​ រហូត​ដល់មានការលើកឡើងថា ក្នុងចំណោម​ពួកគេ​ទាំងពីរនេះ នឹងមានម្នាក់ ត្រូវលើកពាន​រង្វាន់ Cambodian idol រដូវកាលទី​២ នេះ ។​

ក្រៅពីមានការលើកឡើងយ៉ាងដូច្នោះ ក្នុងនោះ ក៏មានអ្នកលេង YouTube ធ្វើការ​កាត់តផ្គូរផ្គង់ រវាងបទ រ​​ស់​ ​ព្រួ​យ​ និង ម្ចាស់ពានរង្វាន់ Cambodian រដូវកាលទី​១ លោក នី រតនា ថែមទៀតផង ។ ទាំងនេះ បានបង្ហាញសញ្ញាយ៉ាងច្បាស់ថា រស់ ព្រួយ អាចនឹងត្រូវលើកពាន សម្រាប់រដូវកាលនេះ ។

ទោះបីជាយ៉ាងនេះក្តី មានការលើកឡើង​ផ្សេងៗ​ទៀតថា នាង​ ប្រាក់សុគន្ធ អាចនឹង​ត្រូវលើកពាន នៅរដូវកាលនេះផងដែរ ។
សូមបញ្ជាក់ផងដែរថា នេះគ្រាន់តែជាការប៉ាន់ស្មានក្រៅផ្លូវការមួយ តែប៉ុណ្ណោះ ខណ:ដែល បេក្ខជនចំនួន ១០ នាក់ផ្សេងទៀត សុទ្ធសឹងតែមានសមត្ថភាពដូចៗគ្នា ឡើងទៅកាន់វគ្គ Live Show សប្តាហ៍ទី​៣។​
ចុះ ប្រិយមិត្តវិញ សាកទាយមើលថា នរណា ជាអ្នកដែលមានសមត្ថភាព អាច​ឈានជើង លើកពានរដូវកាលនេះ ?
cambodian-idol
ស្តាប់បទចម្រៀង បេក្ខជន ទាំងពិរដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=oZzHMYi_JiU
https://www.youtube.com/watch?v=41fFCy0MzZo

មតិយោបល់