ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិនឡុង ចែករំលែកបទពិសោធន៍ បិះនឹងស្លាប់អំឡុពេលថតរឿង Skiptrace

ចិន: កាលពីខែមីនា ឆ្នាំ២០១៦ តារាសម្តែងរបស់ចិន ដែលមានប្រជាប្រិយភាព លោក Jackie Chan ហៅឈិនឡុង មានពាក្យចរចាមអារ៉ាមថា ស្លាប់ ដោយជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍មួយ នៅ Queensland ។ នេះបើយោងតាម yibada ចុះផ្សាយ។
ក្នុងកម្មវិធីផ្សព្វផ្សាយភាពយន្ត Skiptrace នៅប៉េកាំង លោក ឈិន ឡុងបានបង្ហាញបទពិសោធន៍ បិះនឹងស្លាប់ ក្នុងអំឡុងពេលថត ភាពយន្តមួយនេះ ។ ហេតុការណ៍នោះបានកើតឡើង ក្នុងខេត្តក្វាងស៊ី ដោយលោកធ្លាក់ចេញពីក្បួន ក្នុងទឹកកំពុងហូរខ្លាំង ។

Jackie Chan
ឈិន ឡុងថា «ខ្ញុំមិនមែនជាអ្នកជំនាញហែលទឹកនោះទេ ដោយស្រែកឲ្យក្រុមការងារផលិតជួយរូបលោក» ។ ក្រុមការងារមិនអាចជួយបានភ្លាមៗនោះទេ ។ លោក ឈិន ឡុងបន្តថា ជីវិតគឺងាយនឹងរងគ្រោះណាស់ និងគួរឲ្យរន្ធត់ណាស់។
គេនៅចាំបានថា បុរសម្នាក់ ឈ្មោះ Chan Kwok-Hung ជាអ្នកថតកុន បានលង់ទឹកស្លាប់ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ ខណ:ដែលកំពុងថតរឿង និងសកម្មភាពកំប្លែងៗ ៕

ទស្សនាវីដេអូដូចខាងក្រោមនេះ៖

 

 

មតិយោបល់