(ភ្នំពេញ)៖ តារាចម្រៀង សំនៀងពិរោះមានទឹកដម ដែលមហាជនខ្មែរដឹងថា តែងតែគាំទ្រកម្មវិធីប្រកួតបវរកញ្ញា គឺ ពេជ្រ សោភា នៅពេលនេះ កំពុងតែរៃប្រាក់ជាបន្តបន្ទាប់ ដើម្បីយកទៅបោះឆ្នោតជូន «Miss Universe» ខ្មែរ កំពុងប្រកួតនៅអ៉ីស្រាអែល ខណៈបច្ចុប្បន្នគឺបានជិត១ពាន់ដុល្លារហើយ។
តាមរយៈបណ្តាញសង្គម តារាចម្រៀង ពេជ្រ សោភា បានឲ្យដឹងថា «នេះជាលុយដែលខាងខ្ញុំទទួលបាន ពីបងប្អូនយប់មិញ សម្រាប់ Vote(បោះឆ្នោត) ជូន Miss Universe Cambodia យើង បងប្អូនអាចបន្ត Vote(បោះឆ្នោត) ជូនគាត់បាន តាម រយៈ App Miss Universe ឬក៍អាចផ្ញើរតាមរយៈនាងខ្ញុំក៍បាន» ABA (001884812) Than Kimsan។ សម្រាប់បងៗណាដែលគាត់ផ្ញើរហើយគាត់អាចថតស្គីន (Screen Shot) ចូលខមមិនបាន»។
សូមជម្រាបថា បច្ចុប្បន្ននេះ កញ្ញា ងិន ម៉ារីយ៉ា ដែលជាបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២១ កញ្ញា ងិន ម៉ារីយ៉ា កំពុងបំពេញតួនាទីរបស់ខ្លួន ចូលរួមប្រកួតក្នុងកម្មវិធី «Miss Universe» លើកទី៧០ ដែលធ្វើឡើងនៅប្រទេសអ៉ីស្រាអែល។ កញ្ញា ងិន ម៉ារ៉ាឌី ត្រូវបានអ្នកគាំទ្រដឹងថា និយាយភាសាអង់គ្លេសបានយ៉ាងល្អ មិនតែប៉ុណ្ណោះកញ្ញា ថែមទាំងមានអាជីពជាតារាសម្តែង និងជាពិធីការិនីផងដែរ៕
មតិយោបល់