ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងប៉ះទង្គិចគ្នា បណ្ដាលឲ្យសិស្សសាលា និងស្រ្តីម្នាក់រងរបួស

ព្រះសីហនុ: នៅវេលាម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ តាមវិថីសម្តេចហ៊ុន សែន ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ មានគ្រោះចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់ស្រាល ២នាក់។

ម៉ូតូម៉ាក HONDA ស្លាកលេខកណ្តាល 1 AB -2698 បើកបរដោយឈ្មោះ នី ប៊ុន្នី ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ ( សិស្សសាលា) រស់នៅក្រុម៣៣ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ (របួសស្រាល) បុកប៉ះនឹងម៉ូតូម៉ាក CLICK ស្លាកលេខ ព្រះសីហនុ 1F-1356 បើកបរដោយឈ្មោះ ស៊ុម សុខនី ភេទស្រីអាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅក្រុម៣១ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ (របួសជើងឆ្វេងធ្ងន់) ។

ក្រោយហេតុការណ៍ជនរងគ្រោះ បានបញ្ជូនទៅមន្ទីរពេទ្យឯកជន៨៨៨ ចំណែកវត្ថុតាង ត្រូវបាននគរបាលចរាចរណ៍ យកទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីដោះស្រាយតាមនិតិវិធី៕

មតិយោបល់