អាម៉េរិកៈ តារាចម្រៀងប៉ុប របស់អាម៉េរិក លោក Michael Jackson បើទោះបីជាស្លាប់កាលពីឆ្នាំ២០០៩ ដោយប្រើប្រាស់ថ្នាំលើសចំណុះ ប៉ុន្តែកេរ្តិ៍ឈ្មោះ តារារូបនេះ នៅតែរស់រវើក ។
យោងតាម Daily Mirror ចុះផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ឲ្យដឹងថាវេជ្ជបណ្ឌិត Conrad Murray ដែលជាអ្នកថែទាំងជំងឺ ម្ចាស់បទចម្រៀង «Thriller» ត្រូវបានគេផ្តន្ទាទោសរយៈពេល៤ ឆ្នាំ ពីបទមនុស្សឃាតដោយអចេតនា។
នៅក្នុងសៀវភៅ ‘This Is It’ របស់ Conrad Murray បានបញ្ជាក់ថា រាប់ថយក្រោយរយៈពេល៣ ឆ្នាំពោលគឺឆ្នាំ ២០០៦ Michael Jackson ចាប់ផ្តើមនិយាយមិនច្បាស់លាស់ ហើយពិបាកក្នុងការពិពណ៌នានូវអ្វី ដែលបានកើតឡើង។
Conrad Murray បានឲ្យដឹងថា Michael Jackson ធ្លាប់បានអះអាងថា គាត់បានចាក់ថ្នាំអរម៉ូនធ្វើឲ្យសំឡេងគាត់ដូចទៅនឹងមនុស្សពេញវ័យ និងរក្សាសំឡេងរបស់គាត់ខ្ពស់ណែនបានល្អ។
វេជ្ជបណ្ឌិតខាងលើ បានបន្ថែមថា ម្ចាស់បទ ‘Billie Jean’ ក៏មានបញ្ហាជំងឺផ្សិតកម្រិតខ្ពស់ និងជំងឺក្រិនស្បែកផងដែរ ។ មូលហេតុនេះ ហើយជារឿយៗ តារាចម្រៀងប៉ុបខាងលើ បានបដិសេធ មិនឲ្យគ្រូពេទ្យ ពិនិត្យ លើបញ្ហាណាមួយ ដែលកើតលើរាងកាយគាត់ឡើយ ។ ដោយសារតែបញ្ហាជំងឺខាងលើ ចឹងហើយ Michael Jackson តែងតែពាក់ស្រោមជើង ជានិច្ច។ដោយទទួលបានការស្នើពី Conrad Murray តារាចម្រៀង Michael Jackson បានទទួលការយល់ព្រមព្យាបាល នៅទីបំផុត បញ្ហាជំងឺផ្សិតរ៉ាំរ៉ៃនោះ បានជា ដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើល ដោយអាចរាំដោយគ្មានការឈឺចាប់ដូចមុន៕
ទស្សនាបទ Billie Jean ដូខខាងក្រោមនេះ៖
https://www.youtube.com/watch?v=HnhXbuaUbmY
មតិយោបល់