ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា នៅតែមិនអាចបំភ្លេចកវីមួយរូប

ភ្នំពេញៈ ជាអ្នកផ្ចុងផ្តើម ពេជ្រ សោភា ឲ្យមានមុខមាត់ក្នុងវិស័យសិល្បៈបានធ្វើឲ្យនាង មិនអាចបំភ្លេចនូវអតីតភាពបានឡើយព្រោះតែកវីរូបនោះ តែងតែប្រៀនប្រដៅបង្ហាត់បង្រៀនវិធីល្អៗ ដើរលើវិថីសិល្បៈឲ្យជោគជ័យ ។

មកដល់ថ្ងៃនេះ ពេជ្រ សោភា បានជោគជ័យមួយអន្លើរហើយ ក្នុងការធ្វើបទចម្រៀង Original Song បម្រើដល់សោតាអារម្មណ៍ ទស្សនិកជន ។ ក៏ប៉ុន្តែ ជោគជ័យមួយនេះ នាងតែងតែលើកមកនិយាយថា វាជាចំណែកមួយ របស់ កវីនិពន្ធ ជុំ ប៊ុនធឿន ដែលពេលនេះ គាត់បានស្លាប់ចាកឋានហើយក្តី ។

កន្លងមកពេជ្រ សោភា បាននិយាយថា នាងមិនអាចបំភ្លេចបាននោះទេ នូវការប្រៀនប្រដៅ ជួយទំនុកបំរុង ពីលោក ជុំ ប៊ុនធឿន ដែលជាកវិនិពន្ធ ដែលមានទឹកដៃល្អបំផុតរបស់ហង្សមាស ដោយជំរុញនាងពីអ្នកលក់ខ្ចៅខ្ចង អំពៅសាង ឲ្យក្លាយទៅជាតារាចម្រៀងមួយដួង ដ៏ល្បីល្បាញ ដល់សព្វថ្ងៃនេះ ។ ម្យ៉ាងវិញទៀត នាងមានថ្ងៃនេះ ក៏ដោយសារតែ ផលិតកម្ម ហង្សមាស ផ្តល់កន្លែងឲ្យនាងជ្រកច្រៀងផងដែរ។
បទចម្រៀងដែលធ្វើឲ្យ ពេជ្រ សោភា ផ្ទុះក្នុងវិថីសិល្បៈដំបូងគឺបទ Better Day និងបទ ស្ងប់ចិត្ត ជាដើម ដែលជាទឹកដៃនិពន្ធ កវីជុំ ប៊ុនធឿន កាលលោកនៅរស់៕

Pich Sophea (2) Pich Sophea (3) Pich Sophea (4) Pich Sophea (5) Pich Sophea (6) Pich Sophea (7) Pich Sophea (8) Pich Sophea (9) Pich Sophea (10)

មតិយោបល់