ព័ត៌មានសិល្បៈ និងកម្សាន្ត

អាថ៌កំបាំង ៣ចំណុចដែល Selena Gomez ជោគជ័យលើ Instagram

អាម៉េរិក៖ យោងតាម Hollywood Reporter ដែលបានសម្ភាសជាមួយនឹងតារាចម្រៀងនិងសម្តែងនាង Selena Gomez អំពីវិធីដែលនាង ក្លាយទៅជាម្ចាស់ក្សត្រី ឬ អ្នកស្ថិតនៅលំដាប់កំពូលនៃ Instagram ។
Selena Gomez ជាតារាចម្រៀងមួយដួង ដែលកំពុងជោគជ័យបំផុត ជាមួយនឹងអ្នកចុច Follow នៅលើ Instagram ជាង ៩០លានគណនី ។
ក្នុងនោះដែរនាង Selena Gomez បានបង្ហាញពីអាថ៌កំបាំងបីចំណុច ដែលធ្វើឲ្យនាង ជោគជ័យលើ បណ្តាញសង្គម Instagram ដូចខាងក្រោមនេះ៖
១. Selena Gomez គ្មានរៀបចំគម្រោងសម្រាប់ ផុសនោះទេ
ក្នុងបទសម្ភាស ជាមួយនឹង សារព័ត៌មានខាងលើ Selena Gomez បានឲ្យដឹងថា នាងជ្រើសរើសអ្វីដែលមានលក្ខណៈធម្មជាតិ ធម្មតា សាមញ្ញ ហើយថតអ្វីដែលបានកើតឡើង នៅកន្លែងដែលនាងទៅដល់ នោះគឺជាអ្វីដែលអស្ចារ្យសម្រាប់ Instagram ។
សម្រាប់រូបថតវិញ នាងមិនបានរៀបចំសម្រាប់ផុសនោះទេ ដោយថតតាមរយៈដំណើរកម្សាន្តរបស់នាង តែប៉ុណ្ណោះ ហើយក៏មិនបានជួលនរណាមិនចុច Follow ដែរ ។
២.នាងដាក់ចិត្តស្រឡាញ់ លើ Instagram
នាងតែងតែផុសរូបជាញឹកញាប់ នៅលើ Instagram ហើយក៏មានរូបថតកំប្លែងជាច្រើនផងដែរ ដែលបង្ហាញនៅលើ បណ្តាញសង្គមមួយនេះ ជាមួយនឹងវីដេអូ មានរយៈពេល ៦០វិនាទី ។
៣.ការប្រើប្រាស់រូបបារម្មណ៍
នៅពេលដែលអ្នកចូលទៅកាន់ Instagram ដោយផុសនូវ ពាក្យមិនស្វីតៗ កំប្លែងៗ អ្នកនឹងមិនទទួលបានការចុច Follow ដ៏ពេញនិយមនោះទេ ដែលទាំងនេះ អ្នកលេង បណ្តាញសង្គមខាងលើត្រូវយល់ដឹង ៕

Selena Gomez (2) Selena Gomez (1)

មតិយោបល់