ក្នុងពិធីខួបកំណើតរបស់នាង កាលពីយប់ថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៩ តារាសម្ដែង កញ្ញា មួកតា បានប្រកាសបំណងប្រាថ្នា២យ៉ាង ដែលនាងប្រកាសថា គេងផ្សងជាយូរមកហើយ។ នាងរំពឹងថា អ្វីដែលខ្លួនចង់បាន នឹងកើតឡើងឆាប់២ នោះផង។
កញ្ញា មួកតា និយាយថា ក្នុងខួប២១ឆ្នាំរបស់នាង នាងចង់បានតែ២ចំណុចគត់ គឺសុំអោយល្បីក្នុងវិស័យសិល្បៈ ដើម្បីរីកលូតលាស់ផ្នែកទីផ្សារ និងទី២ គឺចង់សម្រេចបំណង បើកសម្អាងការ និងពង្រីកហាងសាឡន ដែលបានរឹងជំហរ។ នៅក្នុងថ្ងៃនោះ នាងត្រូវគេឃើញគ្រងឈុតសយ៉ាងស្រស់ស្អាត ស្របគ្នាដែលមុខ និងសក់របស់នាង ត្រូវបានតែងអោយដោយលោក រ៉ាឌីផង ដែលជាអ្នកផាត់មុខ អាជីពល្បីឈ្មោះ ទើបរឹតតែធ្វើឲ្យទម្រង់មុខ ដែលស្រស់ស្អាតស្រាប់របស់នាង មិនអន់ជាងបវរកញ្ញា។
សម្រាប់ពិធីខួបដែលបានធ្វើឡើងនោះ គឺជាលើកទី១ បន្ទាប់ពីនាងបានក្លាយជា តារាសិល្បៈជាង១ឆ្នាំចុងក្រោយ ដោយនាងបញ្ជាក់ថា រៀបចំដើម្បីបានជួបជុំមិត្តភ័ក្ត្រ មិនមែនចង់បង្កើនកេរ្តិ៍ឈ្មោះ ក្នុងសិល្បៈទេ។
កូនកាត់ឥណ្ឌាដែលមានជីតាខាងម្ដាយ ជាជនជាតិឥណ្ឌារូបនេះ ប្រកាសថា បើខ្លួនកាន់តែល្បីក្នុងសិល្បៈ នឹងអាចពង្រីកហាងសាឡន និងអាចបើកដល់សម្អាងការតាមក្ដីស្រម៉ៃ៕
មតិយោបល់