ព័ត៌មានជាតិ

ចុម! ជនជាតិចិនទៀតហើយ បុកចូលផ្ទះពលរដ្ឋតែម្តង

ភ្នំពេញ: នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៧ និង ០០នាទីយប់ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងពេទ្យកូរ៉េ ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយរថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK 1073 បើកបរដោយបុរសជនជាតិចិន បានបុកចូលក្នុងផ្ទះប្រជាពលរដ្ឋ ធ្វើឲ្យមានការខូចខាតយ៉ាងដំណំ។

តាមប្រភពពត៌មានពីកន្លែងកើតហេតុថា រថយន្តខាងលើ ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតបុកចូល ក្នុងផ្ទះប្រជាពលរដ្ឋពេញទំហឹង តែម្តង។

បច្ចុប្បន្នរថយន្ត និងអ្នកបើកបរ ត្រូវបានប្រគល់ឲ្យជំនាញចរាចរណ៍ក្រុង ដោះស្រាយបន្ត៕

មតិយោបល់