ព័ត៌មានជាតិ

លុចស៊ីសប៉ះគ្នាជាមួយរថយន្តដឹកដី រងការខូចខាតយ៉ាងដំណំ និងមនុស្សរងរបួស

កែប: កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តប៉ះរថយន្ត ស្ថិតភូមិអូរក្រសា សង្កាត់អូរក្រសា ខេត្តកែប។

រថយន្តម៉ាក លុចស៊ីស មានស្លាកលេខ ភ្នំពេញ 2AP-1178 បានប៉ះគ្នាជាមួយរថយន្តដីពេញទំហឹង ជាមួយរថយន្តដឹកដី បណ្តាលឲ្យរថយន្តផ្នែកខាងមុខខូចខាតយ៉ាងដំណំ រីឯម្ចាស់រថយន្តវិញរងបួសធ្ងន់។

ក្រោយកើតហេតុរថយន្តដឹកដីមិនបាននៅកន្លែងកើតហេតុនោះទេ ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់