ប៉ៃលិនៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីវេលាម៉ោង ៥និង២០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានចុះបង្ក្រាបទីតាំងបើកហ្គេមអនឡាញខុសច្បាប់ ០១កន្លែង និងខ្លួនបុគ្គលិកម្នាក់ ដែលមានទីតាំងស្ថិតនៅ ភូមិប៉ាហ៊ីជើង សង្កាត់/ក្រុង/ខេត្តប៉ៃលិន ។
វត្ថុតាងដែលបានធ្វើការឆែកឆេរ និងដកហូតរួមមាន៖
-Moniter ចំនួន ០៨គ្រឿង
-CPU ចំនួន ០៣គ្រឿង
-Keybord ចំនួន ០៥គ្រឿង
-Mouse ចំនួន ០៨គ្រឿង
-ម៉ាស៊ីនព្រីនធ័រ ចំនួន ០១គ្រឿង
-ម៉ាស៊ីនព្រីនវិក័យប័ត្រ ចំនួន ០១គ្រឿង
-ក្រដាសវិក័យបត្រ ចំនួន ០១កេះ
-ទូរដែក ចំនួន ០១
-ដុំCamera ចំនួន ០១គ្រឿង
-ធុងដាក់វិក័យបត្រ ចំនួន ០១
-តុដាក់កុំព្យូទ័រ ចំនួន ០១
-ខ្សែភ្លើង និងខ្សែNetwork មួយចំនួន
-លុយ ចំនួន ៤,៦១០,០០០៛ (បួនលានប្រាំមួយរយដប់ពាន់រៀលគត់) និងបាននាំខ្លួនបុគ្គលិកម្នាក់ឈ្មោះ សុខ រ៉ងរ៉ៃ ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ សិស្សរៀនថ្នាក់ទី០៨ បច្ចុប្បន្នរស់នៅក្នុង ភូមិបរឌិននៀវ សង្កាត់/ក្រុង/ខេត្តប៉ៃលិន មកធ្វើការសាកសួរបំភ្លឺ និងដោយមានការអនុញ្ញាតពីលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានសម្រេចឲ្យអាណាព្យាបាលធានាត្រឡប់ទៅផ្ទះជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី ។
ចំពោះវត្ថុតាងខាងលើត្រូវបានកម្លាំងរបស់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការដកហូតជាបណ្តោះអាសន្នយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធី ៕


មតិយោបល់