ព័ត៌មានជាតិ

បញ្ជូនខ្លួនអ្នកសារព័ត៌មាន សម្លេងកម្មករ មកតុលាការ ពាក់ព័ន្ធនឹងបទល្មើសគាស់ផ្ទះពលរដ្ឋនៅឬស្សីកែវ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបញ្ជូនខ្លួនជនសង្ស័យ ១នាក់ មកសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ នឹងករណី គាស់សោរផ្ទះប្រជាពលរដ្ឋ។

ជនសង្ស័យមានឈ្មោះ មុំ ចាន់ដេត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន សម្លេងកម្មករ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន ជាមួយម៉ូតូមួយគ្រឿងម៉ាកស្មាសរ៉េវ៉ូ ព័ណ៌ខ្មៅ ពាក់ស្លាកលេខ Press N 113K កាលពីម៉ោង ៣ និង៣០ទាបភ្លឺថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ខណៈរូបគេនឹងបក្ខពួក២នាក់ (រត់គេចខ្លួន) ទៀតកំពុងធ្វើសកម្មភាព ឆ្កឹះសោរផ្ទះប្រជាពលរដ្ឋ បំរ៉ុងលួចឥវ៉ាន់ នៅចំណុចផ្លូវបេតុងខាងសារិន ក្រុម៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ច នៅរសៀលនេះតំណាងអយ្យការមិនទាន់បានបិទបញ្ចប់ការសាកសួរជនសង្ស័យនៅឡើយទេ គឺនឹងបន្តនៅព្រឹកស្អែកទៀត៕

photo_2016-04-19_17-42-44 photo_2016-04-19_17-42-45 photo_2016-04-19_17-42-43 photo_2016-04-19_17-42-41 photo_2016-04-19_17-42-39

មតិយោបល់