ព័ត៌មានជាតិ

រថយន្តសាំយ៉ុង ៦គ្រឿងដឹកជញ្ជូនឈើខុសច្បាប់ ត្រូវអាវុធហត្ថខេត្តក្រចេះចាប់បាន

(ក្រចេះ)៖កម្លាំងផ្នែករដ្ឋបាលព្រៃឈើឆ្លូង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះស្រុកស្នួល បានចាប់ឃាត់រថយន្តចំនួន ០៦គ្រឿងដឹកជញ្ជូនឈើបង្គោលជន្លង់ម្រេច ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ក្នុងភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦។

ក្នុងនោះរថយន្តទី១ ម៉ាកសាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2J-3019 និងឈើបង្គោលជន្លង់ម្រេចចំនួន ៩២ដើម។ រថយន្តទី២ ម៉ាកសាំយ៉ុង ពណ៌ស គ្មានស្លាកលេខ និងឈើបង្គោលជន្លង់ម្រេចចំនួន ១០៥ដើម។ រថយន្តទី៣ ម៉ាកសាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2R-5414 និងឈើបង្គោលជន្លង់ម្រេចចំនួន ៨៧ដើម។ រថយន្តទី៤ ម៉ាកសាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2U-8619 និងឈើបង្គោលជន្លង់ម្រេចចំនួន ៩៥ដើម។ រថយន្តទី៥ ម៉ាកសាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6215 និងឈើបង្គោលជន្លង់ម្រេចចំនួន ៦៥ដើម។ ចុងក្រោយរថយន្តទី៦ ម៉ាកសាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 2AM-6703 និងឈើបង្គោលជន្លង់ម្រេចចំនួន៩៥ដើម។

វត្ថុតាងខាងលើបានយកមករក្សាទុកនៅស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម ដើម្បីរៀបចំចងក្រងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីព្រៃឈើ៕

photo_2016-04-19_17-20-41 photo_2016-04-19_17-20-38 photo_2016-04-19_17-20-46 photo_2016-04-19_17-20-44 photo_2016-04-19_17-20-42 photo_2016-04-19_17-20-43 photo_2016-04-19_17-20-40

មតិយោបល់