ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១០ និង ២០ នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តបែនដឹកដីបុកស្ត្រីម្នាក់មានអាយុប្រហែល៣០ ឆ្នាំ បណ្ដាលឲ្យស្លាប់មិនទាន់ដឹងមូលហេតុ ហើយមិនទាន់រកសាច់ញាតិឃើញនៅឡើយទេ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ក្រុង ចុះវាស់វែងយករថយន្តទៅរក្សាទុក ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់