ព័ត៌មានសិល្បៈ និងកម្សាន្ត

ភី សម័យ គ្រោះថ្នាក់ចរាចរ បាក់ដៃភ្លាមៗ នៅកន្លែងកើតហេតុ

កាលពីយប់ថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង២ចូលថ្ងៃទី២០ តារាសម្ដែងភេទទី៣ កញ្ញា ភូ សម័យ បានជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត បណ្ដាលអោយគាបបាក់ដៃភ្លាម ដោយគ្រូពេទ្យតម្រូវអោយធ្វើការវះកាត់។ នាងជាតារាម្នាក់ទៀតហើយ ដែលមានគ្រោះថ្នាក់ ខណៈដែលគ្រោះថ្នាក់នេះ បើទោះជាមិនធ្ងន់ធ្ងរ ក៏ជារឿងអាក្រក់មួយ។

កញ្ញា ភី សម័យ បានថ្លែងក្រោយការប៉ះទង្គិចថា ក្រោយពីចេញពីខួបកំណើត កញ្ញាក៏ត្រូវមិត្តភក្ដិបញ្ជិះរថយន្តយកទៅញាំអីបន្ត ហើយនៅវេលាម៉ោង២យប់ នៅពេលត្រលប់មកទៅផ្ទះវិញ ក៏មានរថយន្តមួយគ្រឿងបើកកៀរ ហើយរត់។ ម្ចាស់រថយន្តក៏ខឹងហើយដេញតាម បន្ទាប់មកក៏អកហ្សើ បណ្ដាលអោយគ្រោះថ្នាក់ដោយបុកគូទរថយន្តបង្កហេតុ នៅពេលរថយន្តនោះជាន់ហ្វ្រាំង ពេលជួបរថយន្តមួយផ្សេងទៀត នៅចំណុចស្ដុបបូកគោ។

នាងថាក្រោយពេលថតឆ្អឹង គឺដៃខាងធ្វេងរបស់នាងត្រូវបានបាក់ ហើយពេទ្យថា មានតែជម្រើសមួយគត់គឺវះកាត់ ដោយពេទ្យតម្រូវអោយនាងវះកាត់ នៅថ្ងៃទី២១ កុម្ភៈ ទាំងមិនទាន់ដឹងថាត្រូវចំណាយប៉ុន្មាន។ កញ្ញា ភី សម័យ សម្ដែង ការសោកស្ដាយ ដែលមិត្តភក្តិរបស់នាង ដែលជាម្ចាស់រថយន្តឆេវឆាវ មួយពេលបណ្ដាលអោយខូចខាតធ្ងន់ធ្ងរ ទាំងផ្នែកខាងមុខរបស់រថយន្ត និងបណ្ដាលអោយគ្រោះថ្នាក់។ នាងក៏ប្រកាសផ្អាកការងារ ដែលនាងបានទទួលក្នុងអំឡុងពេលគ្រោះថ្នាក់នេះ រហូតដល់នាងអាចធ្វើការបានផងដែរ៕

មតិយោបល់