ព័ត៌មានជាតិ

អុញនោះ! សមត្ថកិច្ច ផាកពិន័យអ្នកបើកបរ និងឃាត់យានយន្តជាច្រើនគ្រឿង មិនគោរពច្បាប់ចរាចរណ៍ ក្នុងនោះមានជនបរទេសម្នាក់

ភ្នំពេញៈ ក្រោមបទបញ្ជាពីលោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ នៅគោលដៅផ្លូវមហាវិថីម៉ៅសេទុងកែងផ្លូវ១៩៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកងនាយប់ថ្ងៃ១២ ខែមីនាឆ្នាំ២០២០ ចាប់ពីម៉ោង២៣និង០០នាទី ដល់ ម៉ោង០២និង៣០នាទីរំលងអធ្រាត្រ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ស្នងការរង ពិត បញ្ញា និងលោកឧត្តមសេនីយ៍ទោ ទឹត ពិសិដ្ឋ ។

កម្លាំងចូលរួមមានចំនួន៤៣នាក់ មកពីការិយាល័យចរាចរណ៍ផ្លូវគោក០៦នាក់ កម្លាំងអន្តរាគមន៍ស្នងការ១០នាក់ ការិយាល័យព្រហ្មទណ្ឌក្រុង០២នាក់ គ្រឿងញៀនក្រុង០៣នាក់ ការិយាល័យជនបរទេស ០៣នាក់ កម្លាំងអធិការដ្ឋានខណ្ឌបឹងកេងកង១៩នាក់ ។

លទ្ធផលត្រួតពិនិត្យមួកសុវត្ថិភាពម៉ូតូ និងកញ្ចក់នៅពេលយប់៖ ១-ម៉ូតូចំនួន៦៣គ្រឿង ក្នុងនោះអ្នកបើកម៉ូតូស្រវឹងចំនួន០៦គ្រឿង (លើសកម្រិតផាកពិន័យនៅ នឹងកន្លែង) ២-រថយន្តចំនួន០៤គ្រឿង ផាកពិន័យនៅនឹងកន្លែង០១គ្រឿង (០.៣៤) បានឃាត់ជនបរទេសម្នាក់ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិនីហ្សេរីយា (គ្មានលិខិតឆ្លងដែន) បានឃាត់ខ្លួនទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបឹងកេងកង នឹងបញ្ជូនទៅការរិយាល័យបន្តទៀត ៕

មតិយោបល់