(ថៃ)៖ បច្ចុប្បន្ននេះ សន្ទុះប្រជាប្រិយភាពរបស់តារាស្រី Kitty Chicha ដែលហ្វេនៗជាច្រើនបានស្គាល់នាងក្នុងតួអង្គ Nanno នៅក្នុងរឿង «Girl From Nowhere» កាន់តែកើនឡើងជាលំដាប់ ជាមួយនឹងការពេញយ៉ាងខ្លាំងទៅលើសមត្ថភាពព្រមទាំងរូបសម្រស់របស់តារាស្រីវ័យក្មេងរូបនេះ។
ម៉្យាងវិញទៀត Kitty Chicha មិនត្រឹមតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ទៅលើស្នាដៃការងារសិល្បៈរបស់នាងតែប៉ុណ្ណោះទេ តែតារាស្រីរូបនេះ ក៏បានទាញយកចំណាប់អារម្មណ៍ជាមួយនឹងការលេងស្ទីលដ៏ទាក់ទាញ លាយឡំនឹងភាពស៊ិចស៊ីយ៉ាងរំជួលចិត្ត ដែលធ្វើឲ្យអ្នកទស្សនាមិនអាចដកក្រសែភ្នែកចេញពីរូបភាពដ៏ជក់ចិត្តនេះបាន។ ដោយឡែក ថ្មីៗនេះ រូបនាងនៅតែមិនបានធ្វើឲ្យបណ្ដាអ្នកគាំទ្រទាំងខកបំណងនោះទេ ផ្ទុយទៅវិញ នាងថែមទាំងបានបង្ហាញខ្លួនយ៉ាងក្តៅបំផុត នៅក្នុងឈុតជាច្រើនជាមួយសំណុំរូបភាពថ្មី ក្នុងពេលដែលនាងធ្វើជាម៉ូឌែលរូបថតសម្រាប់ទស្សនាវដ្តី Elle។
ជាពិសេស តាមរយៈរូបភាពនីមួយៗ តារាស្រីរូបនេះ ក៏បានបង្ហាញពីភាពស៊ិចស៊ី វាលបញ្ចេញសាច់ ទ្រូង ក៏ដូចជារូបរាងដ៏ល្អស្អាត ព្រមទាំង លេងម៉ូតសក់ពណ៌សលាយខៀវយ៉ាងទាក់ទាញ សាកសមទៅនឹងមុខមាត់របស់យ៉ាងខ្លាំង ដែលអាចនិយាយបានថា គឺជារូបភាពដ៏លេចធ្លោមួយ រហូតដល់អ្នកគាំទ្រនាំគ្នាចែករំលែកពាសពេញបណ្តាញសង្គម៕
ប្រភព៖ Kapook
មតិយោបល់