ព័ត៌មានសិល្បៈ និងកម្សាន្ត

ថៃ​​យ​ក​​ឯ​ក​ស​ណ្ឋា​ន​​ទ័​ព​​ខ្លួ​ន​​ថ​ត​​​ប​ទ​ ​Gangnam​ ​style​


​បទ​ចម្រៀង​របស់​តារាចម្រៀង​កូរ៉េខាងត្បូង មាឌ​យក្ស Psy​ក្រោម​ចំណងជើង​ថា Gangnam style កំពុង​ទទួលបាន​នូវ​ចំណាប់​អារម្មណ៍​យ៉ាង​ផុសផុល​ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​ចម្រៀង ពាសពេញ​ពិភពលោក​។ ស្របពេល​ដែល​ទទួលបាន​នូវ​ចំណាត់ថ្នាក់​ដ៏​សម្បើម​ហូរហៀរ ដោយ​ត្រូវ​ជាប់​លើ Billboard Hot 100 នៅ ចក្រភព​អង់គ្លេស និង​មាន​អ្នក​ចុច​បង្ហាញ​រហូតដល់​ទៅ ៩២៨ លាន ដោយ​មាន​រយៈពេល​តែ ៤ ខែ តែប៉ុណ្ណោះ​។​

​ជាមួយនឹង​គ្នា​នេះ​ដែរ​គ្រប់​បណ្តា​ប្រទេស​នៅ​អាស៊ី​គេ​តែងតែ​សង្ក​ត​ឃើញ​មាន​ការយក​ចម្រៀង​នេះ ថត​ចេញ​ជា​ស្តាយ៍​ថ្មីៗ ដោយ​ធ្វើ​ជា​កម្ម​សិទ្ធ​របស់ខ្លួន ក្នុង​នោះ​ប្រទេស​ថៃ​ក៏​បាន​ថត​សកម្មភាព​វីដេអូ​ចម្រៀង​នេះ​ផង​ដែរ ដោយ​យក​ឈុត​ឯកសណ្ឋាន​របស់ កងទ័ព ថត​ឈុត​ប្លែកៗ ដែល​មើលទៅ​គួរឲ្យ​អស់សំណើច​គ្រាន់បើ​ដែរ​ មិន​ចាញ់​នូវ​វីដេអូ​ចម្រៀង​របស់​ឡាវ ចិន និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ប៉ុន្មាន​ឡើយ​៕

​ទស្សនា​បទ ចម្រៀង ដែលមាន Link ដូចខាងក្រោម​៖

មតិយោបល់