ភ្នំពេញៈ បើទោះបីជាខាងស្រីអាយុបងខាងប្រុសជិតមួយជួរក្តី ប៉ុន្តែស្នេហារបស់ពួកគេ នៅតែរក្សាភាពផ្អែមល្អែម ដែលអាចនិយាយថា នេះជានិស្ស័យស្នេហ៍ ដែលចារមកពីបុព្វេ ។
កន្លងទៅថ្មីៗនេះ ដើម្បីបញ្ជាក់សារជាថ្មីថា ថាចំណងស្នេហា របស់គេនៅតែរឹងមាំ នោះ ពិធីការិនី គង់ សុជាតិ និង លោក ជា វិបុល បានបង្ហាញរូបភាពផ្អែមល្អែម ជាច្រើនសន្លឹក មកកាន់ទស្សនិកជន ក្នុងដំណើរកម្សាន្ត ទៅកាន់ខេត្តសមុទ្រតំបន់ កែប ។
រូបភាពផ្អែមល្អែមនោះ បានភ្ជាប់មក ជាមួយនឹងសំណេរថា “មកលំហែកាយនៅខេត្តកែបជាមួយក្រុមគ្រួសារ” ដែលធ្វើឲ្យអ្នកគាំទ្រ និងទស្សនិកជន មួយចំនួន បានបង្ហាញចំណាប់អារម្មណ៍ សរសើរ និងច្រណែន ចំពោះចំណងស្នេហា ដ៏ផ្អែមល្អែម មួយនេះ មិនចាញ់ស្នេហា គ្រាដំបូងវ័យ ១៨ឆ្នាំឡើយ៕
មតិយោបល់