ភ្នំពេញៈ កន្លងមកទស្សនិកជនធ្លាប់តែឃើញ តារាចម្រៀង ឯក ស៊ីដេ ច្រៀងបទពីដើមរបស់ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត តែពេលនេះ លោកឯក ស៊ីដេ បានអះអាងថាលោកនឹងច្រៀងបទ និពន្ធថ្មី បច្ចុប្បន្នគេហៅថា Original Song ដោយគ្មានកំណត់នោះទេ។
ការអះអាងយ៉ាងដូច្នោះ បន្ទាប់ពីលោក ឯក ស៊ីដេ បានកុងត្រាច្រៀង ឯកផលិតកម្ម សិលា រីខដស៍ ដែលជាផលិតកម្មមួយផលិតបទ និពន្ធថ្មី ដោយស្នាដៃកូនខ្មែរ ។
លោក ឯក ស៊ីដេ ថា «សម្រាប់ខ្ញុំ ចូលច្រៀងនៅក្នុងផលិតកម្ម សិលា រីខដស៍ នេះ គ្មានកំណត់កុងត្រានោះទេ ហើយបទចម្រៀង ដែលខាងផលិតកម្ម និពន្ធឲ្យច្រៀង គឺជាបទ ដែលស្រដៀងៗ ទៅនឹងបទពីដើម តែគ្រាន់តែរស់នៃអត្ថន័យ តាមសម័យកាលតែប៉ុណ្ណោះ» ។
សម្រាប់បទថ្មី របស់លោក នឹងចេញក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបំពេរអារម្មណ៍ទស្សនិកជន សារជាថ្មី បន្ទាប់ពីស្ងប់ស្ងាត់ មួយរយៈ ។ នេះគឺសម្តីលោក ឯក ស៊ីដេ បានបន្ថែម៕
មតិយោបល់