បរទេសៈ ភ្លើឆេះព្រៃកំពុងតែរីករាលកាន់តែខ្លាំងឡើងៗ នៅក្នុងប្រទេស បារាំង និង អេស្ប៉ាញបណ្តាលឲ្យប្រជាពលរដ្ឋត្រូវជម្លៀសខ្លួនចេញពីគេហដ្ឋានរាប់រយនាក់។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៦។
អាជ្ញាធរបារាំងបានឲ្យដឹងថានៅថ្ងៃព្រហស្បតិ៍ថា នៅភាគខាងត្បួងប្រទេសបារាំង ក្បែរទីក្រុង Marseille ភ្លើងបានឆាបឆេះព្រៃអស់ ៣.៣០០ ហិចតា បណ្តាលឲ្យមនុស្ស ៣នាក់រងរបួស
ធ្ងន់ធ្ងរ និងផ្ទះជាច្រើនខ្នងត្រូវបានឆ្លើងឆេះ។ ក្រុមពន្លត់អគ្គីភ័យ ១៨០០នាក់ និង រថយន្តពន្លត់អគ្គីភ័យ ៥០០គ្រឿងចេញធ្វើប្រតិបត្តិការ។
ដោយឡែកប្រទេសអេស្ប៉ាញ ភ្លើបានលេបត្របាក់ព្រៃអស់ ២០០០ ហិចតា នៅក្នុងតំបន់ Calicia ភាគពាយព្យប្រទេសអេស្ប៉ាញ អ្នកភូមិ ៤៥នាក់ ត្រូវបង្ខំចិត្តចាក់ចេញេពីផ្ទះ ។ ក្រុមស្ម័គ្រចិត្ត និង ក្រុមជួយសង្គ្រោះ បានជួយពន្លត់ ក្នុងមាន ឧទ្ធម្ភាគចក្រ៧០គ្រឿង និងយន្តហោះ ២០ គ្រឿងផ្សេងទៀតពន្លត់ភ្លើង នេះបើតាមរបាយការណ៍របស់ប៉ូលិស។ យ៉ាងណាក៏ដោយ គេពុំទាន់ទទួលបានរបាយការណ៍អ្នកស្លាប់ និងរបួស និងការខូចខាតច្បាស់នៅឡើយទេ ៕
មតិយោបល់