ភ្នំពេញៈ លោក ហ្សូណូ តារាចម្រៀងក្នុងផលិតកម្មហង្សមាស បានបង្ហាញអារម្មណ៍ ក្នុងចិត្តរបស់ខ្លួន ទៅកាន់អ្នកគាំទ្រ ដោយសូមឲ្យអ្នកគាំទ្រអភ័យទោសខ្លួន ក្រោយធ្វើរឿងមួយមិនជោគជ័យ ។
ការបង្ហាញសារសូមទោសនោះ គឺម្ចាស់បទ «មិនមែនសង្សារការពារមិនបាន» លោក ហ្សូណូ បានធ្លាក់ពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោករបស់ហង្សមាស ។
លោក ហ្សូណូ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា សូមអភ័យទោសសំរាប់បងប្អូនដែលគាំទ្ររូបខ្ញុំបាទ រហូតដល់ថ្ងៃនេះ ! ខ្ញុំបានចាកចេញពីកម្មវិធី I Am A Singer Cambodia ។
អតីតតារាចម្រៀង ផលិតកម្ម KH Promotion បានបន្តថា លើកនេះទាំងរូបខ្ញុំបាទមិនអស់ចិត្ត ទាំងសោកស្តាយជាទីបំផុត ខ្ញុំជឿថាបងប្អូនយល់អាម្មណ៍មួយនេះ ! ប្រសិនជាមានឱកាសក្រោយខ្ញុំនឹង ខិតខំយកជ័យជំនះអោយបាន ហើយសង្ឃឹមថា ពុកម៉ែបងប្អូននឹងជួយគាំទ្រដល់រូបខ្ញុំបាទ សូមអរគុណ៕
មតិយោបល់