ភ្នំពេញៈ ក្នុងពិធីសម្ពោធរឿង «សង្សារខ្ញុំក្រមុំកូន១» តារាកំប្លែងអ្នកនាងអ៊ីត ត្រូវគេឃើញមាន ភាពជិតស្និទ្ធ ក្រៅឆាកជាមួយតារាសម្ដែងម្នាក់ ដោយមានគេខ្សឹបប្រាប់ថា អ្នកទាំងពីរទំនងជា មានស្នេហានឹងគ្នា។ ប៉ុន្តែនៅពេលសុំថតជិតគ្នា ឬនិងធ្វើការសម្ភាសន៍ អ្នកនាងនិយាយថា នោះជាការភាន់ច្រលំទេ។
អ្នកនាងបានបន្តថា រវាងនាង និងតារាប្រុសម្នាក់ ដែលគេចេះតែលើកឡើងនោះ គ្រាន់តែជាមិត្តភាពដូចបងស្រី និងប្អូនប្រុស នៅក្នុងរង្វង់សិល្បៈ ទំនាក់ទំនងគ្នាប៉ុណ្ណោះ ដោយមិនមាន ស្នេហាណាមួយដែល នាំឲ្យមាន ការរិះគន់នោះឡើយ។ យ៉ាងណាមិញ អ្នកនាងបញ្ជាក់ថា បើនាងជ្រើសយកស្នេហា ក្នុងពេលខាងមុខ គឺអ្នកនាងអត់ខ្វល់ថា បុរសនោះ មានក្រ ឬចាស់ក្មេងនោះទេ សំខាន់ឲ្យតែបុរសនោះពេញចិត្តនាង និងកូន គឺគ្រប់គ្រាន់ហើយ។ អ៊ីចឹងហើយទើបធ្វើឲ្យ មានការ ប៉ាន់ស្មានថាអ្នកនាង និងបុរសវ័យក្មេងម្នាក់ នោះអាចនឹងមានលំនាំដូចគ្នា នឹងអ្នកនាងខាត់ សុឃីម និងអ្នកនាងគង់ សុជាតិ និងស្វាមីផងដែរនោះ ក្នុងពេលដែលអ្នកនាងត្រូវគេមើលឃើញថា មានភាពជិតស្និទ្ធិគ្នា ក្រៅឆាកយ៉ាងពេញទំហឹង ប៉ុន្តែប្រកែក ដើម្បីកុំឲ្យបែកខ្ចាយព័ត៌មាន ។
នៅក្នុងពិធីដាក់បញ្ចាំងរឿង «សង្សារខ្ញុំក្រមុំកូន១» អ្នកនាង និងបុរសម្នាក់ នោះត្រូវគេឃើញ អង្គុយ ទស្សនារឿងជាប់កៅអីគ្នា ហើយពួកគេ បានបង្ហាញទំនាក់ទំនងកៀកគ្នា មិនខុសពីគូស្នេហ៍នោះទេ បើទោះជាតារា កំប្លែងអ្នកនាងអ៊ីត បានព្យាយាម បង្វែរក្រសែភ្នែក របស់អ្នកសារព័ត៌មាន និងមហាជនក៍ដោយ កុំឲ្យចាប់អារម្មណ៍។ នាងនិយាយថា មិនទាន់ចង់គិតរឿង ស្នេហាឡើយ ហើយការសេពគប់ជាមួយតារាម្នាក់នោះ គឺមិនខុសពីការទាក់ទង ជាមួយ តារាគ្រប់គ្នានោះទេ ដោយនាង បញ្ជាក់ថា គឺសុទ្ធតែមានភាពស្និទ្ធស្នាល។
យ៉ាងណាមិញ គេចាប់អារម្មណ៍ថានាងស្និទ្ធស្នាល តែជាមួយបុរសម្នាក់នោះមួយគត់ ក្នុងចំណោមតួដែលបានបង្ហាញខ្លួន ក្នុងពេលដែលតារាម្នាក់នោះ គឺមិនមានមុខ សម្ដែងក្នុងរឿង «សង្សារខ្ញុំក្រមុំកូន១»ឡើយ ប៉ុន្តែត្រូវបាននាងអ៊ីត បណ្ដើរ មកចូលរួម និងអង្គុយមើលកុនជិតគ្នា ប្រកបដោយការយកចិត្តទុកដាក់៕
មតិយោបល់