ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចិនជំរុញឲ្យជប៉ុន ជួយស្ថាបនានៅក្នុងកិច្ចប្រជុំកំពូល G20 នាពេលខាងមុខនេះ

ចិន: អ្នកការទូតកំពូលចិន បានប្រាប់ប្រេសិតជប៉ុនថា ជប៉ុនគួរតែដើរតួនាទីស្ថាបនានៅកិច្ចប្រជុំកំពូល G20 នាពេលខាងមុខនេះ នៅទីក្រុង Hangzhou ដោយសារតែកិច្ចសហប្រតិបត្តិការជាផលប្រយោជន៍ របស់ភាគីទាំងអស់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៦ សីហា ឆ្នាំ២០១៦។

ទំនាក់ទំនងរវាងប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីររបស់អាស៊ីមួយនេះ បានធ្វើការគ្របដណ្ដប់លើប្រវត្តិសាស្រ្ត សម័យសង្គ្រាម និងការឈឺចាប់របស់ពួកគេ នៅក្នុងជម្លោះដែនដី នៅឯសមុទ្រចិនខាងកើត ក្នុងចំណោមបញ្ហាដទៃទៀត។

ក្រុងប៉េកាំង បានចោទប្រកាន់ក្រុងតូក្យូថា បានជ្រៀតជ្រែកនៅក្នុងសមុទ្រចិនខាងត្បូង ជាទីដែលចិន និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាច្រើនទៀត កំពុងមានជម្លោះគ្នាលើកម្មសិទ្ធិអធិបតេយ្យភាព។

នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe នឹងចូលរួមកិច្ចប្រជុំកំពូលនេះ ដែលចាប់ផ្តើមនៅសប្តាហ៍ក្រោយ រួមជាមួយមេដឹកនាំពិភពលោកផ្សេងទៀត ព្រមទាំងលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ផងដែរ។

ទីភ្នាក់ងាររដ្ឋស៊ីនហួបានរាយការណ៍កាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញថា ក្រុមប្រឹក្សារដ្ឋចិនលោក Yang Jiechi ដែលជាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានប្រាប់ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ របស់ជប៉ុនលោក Shotaro Yachi ថា ប្រទេសជប៉ុនគួរតែដើរតួនាទីស្ថាបនានៅកិច្ចប្រជុំកំពូល G20។

សូមបញ្ជាក់ថា ភាពប្រសើរឡើងនៃទំនាក់ទំនងចិននិងជប៉ុន ត្រូវបានរំខានដោយបញ្ហានានា ជាបន្តបន្ទាប់ ជាពិសេសបញ្ហាដែលទាក់ទងទៅនឹងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ដែលវាជាជម្លោះរឿង ផលប្រយោជន៍របស់ភាគីទាំងពីរ៕

A man rides an electronic bike past a billboard for the upcoming G20 summit in Hangzhou

មតិយោបល់