ព័ត៌មានសិល្បៈ និងកម្សាន្ត

វិធី បង្កើន ការចងចាំ

នៅពេល ដែលវ័យរបស់អ្នក មានការវិវត្តន៍ វ័យរបស់ខួរក្បាល របស់អ្នក ក៏មាន​ការវិវត្តន៍​ដែរ ​ដោយជួនពេលខ្លះ អ្នកមានការ ភ្លេចភ្លាំងជាងមុន។ ដូច្នេះ ដើម្បីបង្កើន ការចងចាំ គឺវា​ត្រូវទាក់ទង នឹងការបរិភោគចំណីអាហារ និងការធ្វើលំហាត់ប្រាណ ។

មិនត្រឹមតែការបរិភោគចំណីអាហារទេ ដែលមានការរួមចំណែក ក្នុងការបង្កើនភាព​ចងចាំ​របស់ខួរក្បាល ការធ្វើលំហាត់ប្រាណ ក៏អាចចូលរួមចំណែក ក្នុងការធ្វើឲ្យខួរក្បាល​របស់​យើង មានការចងចាំបានល្អដែរ។ខួរក្បាលរបស់យើង ត្រូវការចំណីអាហារ គ្រប់គ្រាន់ និងសមស្រប ដើម្បីដំណើរការតួនាទីរបស់វា ។ ការបង្កើនការចងចាំ អាចជួយឲ្យអ្នក មានការយល់ដឹងច្រើន។ ចំណេះដឹង គឺជាវត្ថុដ៏អស្ចារ្យ ដែលយើងម្នាក់ៗគួរតែមាន។ មួយវិញទៀត បើរាងកាយរបស់យើងធាត់ពេក គឺវាអាចមានផលប៉ះពាល់ ដល់ដំណើរការរបស់ខួរក្បាល។ជាងនេះទៅទៀត សូម្បីតែការធ្វើលំហាត់ប្រាណ ជារៀងរាល់ថ្ងៃ ការអាចជួយ ធ្វើឲ្យដំណើរការនៃខួរក្បាល របស់អ្នកមានភាពល្អប្រសើរ ឡើងបានដែរ។ ការធ្វើ លំហាត់ប្រាណ ជួយបង្កើនអុកស៊ីសែន និងឈាម ដើម្បីហូរទៅកាន់ខួរក្បាល។ កាថែរក្សាខួរក្បាលរបស់អ្នកឲ្យបានល្អ អាចជួយកាត់បន្ថយឱកាស ពីការមានជំងឺវិកលចារិត និងជំងឺភ្លេចភ្លាំង។ ដូច្នេះអត្ថបទមួយនេះ នឹងប្រាប់អ្នក អំពីវិធីខ្លះ ដើម្បីជួយបង្កើនការចងចាំរបស់អ្នក។

1.អ្នកត្រូវតែធ្វើការកត់ត្រាទុក នូវអ្វីដែលអ្នក តែងតែមានការភ្លេចភ្លាំង នៅក្នុងសៀវភៅ កំណត់ហេតុផ្ទាល់ខ្លួនមួយ។ អ្នកប្រហែលជាគិតថា វាជាវិធីដ៏សាមញ្ញមួយ ក៏ប៉ុន្តែវាបានផ្តល់មកវិញ នូវការចងចាំយ៉ាងមានប្រសិទ្ធភាព។ ជួនពេលខ្លះ អ្នករៀនអំពីអ្វីមួយ ប៉ុន្តែ មួយស្របក់ក្រោយមក អ្នកនឹងភ្លេចមេរៀននោះអស់រលីង។ អ្នកគួរតែ បង្កើតទម្លាប់ខួរក្បាលរបស់អ្នក ឲ្យមានការចងចាំ។ សរសេរនូវអ្វីដែលអ្នកគិតថា មិនប្រាកដក្នុងចិត្ត ឬក៏អ្វីដែលអ្នកអាចភ្លេច។ មួយ វិញទៀត អ្នកគួរតែរៀនទន្ទេញទុកក្នុងខួរក្បាល។ ការមានទម្លាប់បែបនេះ វាអាចធ្វើឲ្យអ្នកមានការចងចាំបានល្អ។

2.អ្នកគួរតែបន្ថែមខ្លាញ់ត្រី នៅក្នុងរបបអាហាររបស់អ្នក ពីព្រោះខ្លាញ់ត្រី មានសារជាតិ អូមេហ្គា-៣ ដែលវាផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ ក្នុងកិច្ចដំណើរការរបស់ ខួរក្បាល។ ខ្លាញ់ត្រី គឺជាប្រភពនៃសារជាតិអូមេហ្គា-៣។ ម្យ៉ាងវិញទៀត យើងក៏អាចឃើញសារជាតិប្រភេទនេះ នៅក្នុងផ្លែស្ត្របឺរី បន្លែបៃតង និងបន្លែអន្លក់ជាដើម។ អ្នកអាចប្រើប្រាស់សារជាតិ អូមេហ្គា-៣ ដែលគេចំរាញ់ស្រាប់ ប្រសិនបើអ្នកមានផលពិបាក ក្នុងការបរិភោគខ្លាញ់ត្រីផ្ទាល់។

3.ចំអិនម្ហូបអាហារ ជាមួយប្រេងអូលីវ។ អ្នកគួរតែបញ្ចូលប្រេងអូលីវ នៅក្នុងរបបអាហារ ប្រចាំថ្ងៃរបស់អ្នក។ ជនជាតិអ៊ីតាលី ប្រើប្រាស់ប្រេងអូលីវ ជាច្រើន ដែលពួក គេតែងតែដាក់វា នៅក្នុងការគ្រឿងផ្សំម្ហូបអាហារ។ ប្រេងអូលីវ មានផលផលប្រយោជន៍យ៉ាងល្អ ក្នុងការជួយបង្កើនការចងចាំ។

4.អ្នកគួរតែបរិភោគថ្នាំយិនសិន ពីព្រោះវាអាច ជួយធ្វើចរន្តឈាមដើរស្រួល និងបង្កើនអុកស៊ីសែន ដើម្បីបញ្ចូលទៅខួរក្បាល។ យិនសិន មានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងការធ្វើឲ្យខួរក្បាល មានការចងចាំបានយូរ និងអាចកាត់បន្ថយ ភាពស្មុគស្មាញបានទៀតផង។ សព្វថ្ងៃ ប្រជាជនចិនភាគច្រើន ប្រើប្រាស់រុក្ខជាតិប្រភទនេះ ដើម្បីព្យាបាលជំងឺទូទៅ។

5.ជៀសវាងការទទួលទាន គ្រឿងស្រវឹងច្រើនពេក។ អ្នកមិនគួរ ញុំាស្រា និង ជក់បារីច្រើនពេកទេ។ វត្ថុទាំងពីរនេះ មានផលប៉ះពាល់យ៉ាងខ្លាំង ដល់ខួរក្បាលរបស់អ្នក និង ជាទម្លាប់ដ៏អាក្រក់មួយ ដែលអ្នកគួរតែជៀសវាង។ ផ្ទុយទៅវិញ អ្នកប្រហែលជា មានចំណាប់អារម្មណ៍ថា ការទទួលទានសុរា ក្នុងបរិមាណសមល្មម អាចមានអត្ថ ប្រយោជន៍ចំពោះខួរក្បាល។យោងតាមអ្នកសិក្សាស្រាវជ្រាវ ខាងផ្នែកសុខាភិបាល បាននិយាយថា អ្នកដែលទទួលទានសុរា នូវបរិមាណសមស្រប មានខួរក្បាលល្អជាងអ្នក មិនដែលទទួល ទានសោះ។ ស្រាក្រហម អាចជួយឲ្យខួរក្បាលរបស់អ្នក មានភាពប្រសើរឡើង។ មួយវិញទៀត វាក៏អាចជួយកាត់បន្ថយ ភាពចាស់បានដែរ៕

មតិយោបល់