ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ភាគរយ​លួច​ចម្លង​កាយវិការ​សម្តែង​បទ​របស់ ខេមរៈ​សិរីមន្ត ពី​ម្ចាស់​បទ One More Night លោក Adam Levine

​ភ្នំពេញ ៖​ប្រពៃណី​ថតចម្លង វា​បាន​ក្លាយទៅជា​ទម្លាប់​អស់ហើយ របស់​បណ្តា​ផលិតកម្ម ក្នុងស្រុក​មួយ​ចំនួន ដោយ​ស្នឹម​កាន់ ដុស​មិន​ចេញ បើទោះបីជា​មាន​កា​រិះគន់​ពី​មហាជន​យ៉ាងណាក៏ដោយ ។​
Khemara Sereymun
​នេះ​មិនមែន​ជា​លើកដំបូង​ទេ ដែល​ផលិតកម្ម ធំៗ​ក្នុង​ស្រុក​ខ្មែរ ទទួលបាន​ការរិះគន់ ពី​មហាជន តែ​ពាក្យរិះគន់​ទាំងនោះ វា​បាន​ក្លាយទៅជា ចំណុច​ស៊ាំ​ត្រចៀក​របស់​ពួក គេ ។
​ថ្មីៗ​នេះដែរ ខាង​ផលិតកម្ម សាន់ដេ ទើបតែ​ចេញ​វ៉ុល​ថ្មី​របស់​ខ្លួន ហើយក៏​ទទួលបាន​ការរិះគន់​ភ្លាមៗ​ផងដែរ ពី​មហាជន ជាពិសេស​បទ “​ត្រូវ​គ្នា​វិញ​ទៅ​ប្រពន្ធ​សម្លាញ់​” របស់ ខេមរៈ សិរី​មន្ត ត្រូវបាន​អ្នកលេង​សង្គម​ហ្វេ​សប៊ុក និង អ្នក​មិន​លេង បាន​ធ្វើ​ការរិះគន់​ថា “​សកម្មភាព​លួច​ចម្លង​របស់ ផលិតកម្ម​សាន់ដេ នៅតែមាន តែ​តិចជាង​មុន​តែ​ប៉ុណ្ណោះ ដោយ​បទ “​ត្រូវ​គ្នា​វិញ​ទៅ​ប្រពន្ធ​សម្លាញ់​” និង​បទ​ជាច្រើន​ទៀត នៅក្នុង VCD វ៉ុល ១៤៦ ភាគរយ​ចម្លង សឹងតែ ៨០ ភាគរយ​ទៅ​ហើយ បើ​ធៀប​ទៅ​នឹង​កាយវិការ​សម្តែង​បទ One More Night ក្រុម Maroon 5 របស់​តារាចម្រៀង Adam Levine ” ។​

​ចំណុច​ចម្លង ដែល​ក្លាយទៅជា​ទម្លាប់​នេះដែរ តើ គួរ​ស្តីបន្ទោស​ទៅលើ ផលិតកម្ម ឬ អ្នកដឹកនាំ​សម្តែង ?

​គេ​ថា “​ខ្មោច​ស្រុក​មិន​អោយដៃ ខ្មោច​ព្រៃ​មិន​មក ឬ ទំ​ពក់​មិន​ទៅ ភ្នៅ មិន​មក​ទេ​” ។ ការស្តីបន្ទោស​ថា អ្នកដឹកនាំ​សម្តែង​ចម្លង អាច​ថា ត្រូវ​ដែរ តែ ចំណុច​គោល​សំខាន់ ម្ចាស់​ផលិតកម្ម មិន​បាន​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ ធ្វើ​ឲ្យតែបាន ធ្វើយ៉ាងណា ឆាប់​បាន​លុយ​ចូល​ហោប៉ៅ​ឆាប់ៗ តែប៉ុណ្ណោះ បើទោះបី​ដឹង​ជា​ដឹងថា កាយវិការ​សម្តែង​នោះ​លួច​ចម្លង​ពី​គេ​៕
​ទស្សនា​បទ “​ត្រូវ​គ្នា​វិញ​ទៅ​ប្រពន្ធ​សម្លាញ់​” ៖

​បទ One More Night របស់ Maroon 5 ៖

មតិយោបល់