មិចស៊ីកូ៖ មានមនុស្ស ១១នាក់បានស្លាប់ និង ២៣នាក់បានរងរបួស នៅក្នុងគឧបទ្េទវហេតុធ្លាក់រថយន្តមួយនៅក្នុងប្រទេសមិចស៊ីកូ។
មានឧបទ្ទវេហតុធ្លាក់រថយន្តចូលក្នុងជ្រលងភ្នំមួយនៅក្នុងតំបន់ Pacific resort ក្នុងទីក្រុង Mazatlanប្រទេសមិចស៊ីកូ ដែលបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១១នាក់ និងរងរបួសចំនួន
២៣នាក់។
ជ្រលងភ្នំដែលកើតនូវឧបទ្ទវហេតុនោះ គឺមានជម្រៅ ៥០ម៉ែត្រ ដែលត្រូវបានគេហៅថា ជ្រលងភ្នំ Sierra Madre ហើយនៅក្នុងឧបទ្ទវហេតុនោះ អ្នកបើកបរ និងជំនួយការបានស្លាប់នៅក្នុងចំនោះមនុស្ស ១១នាក់ដែលបានស្លាប់។
គួរបញ្ជាក់ផងដែរថា កាលពីមួយខែមុន ក៏មាននូវឧបទ្ទវហេតុបែបនេះកើតឡើងម្ដងដែរ ដែលកាលពីពេលនោះ មានមនុស្សស្លាប់ចំនួន ២៦នាក់៕

មតិយោបល់